កាលពីថ្ងៃសៅរ៍កន្លងទៅក្រុមហ៊ុនវ៉ាក់សាំង Moderna បានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំង ១៣ លានដូសដល់រដ្ឋាភិបាលហ្វីលីពីនដោយគ្រោងនឹងចាប់ផ្តើមចែកចាយនៅពាក់កណ្តាលឆ្នាំ ២០២១ តទៅ។
សេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនវ៉ាក់សាំង Moderna បាននិយាយថា ខ្លួនរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀតជាមួយរដ្ឋាភិបាលហ្វីលីពីន និងវិស័យឯកជនដើម្បីផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម ៧ លានដូសទៀតផងដែរ៕