សមាជិក​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន Sinopharm មួយ​រូប​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ក្រុមហ៊ុន​ត្រូវ​ការ​វាយ​តម្លៃ​លទ្ធផល​ពី​ការ​សាកល្បង​ដំណាក់កាល​ទី៣ នៅ​ក្រៅ​ប្រទេស​ចិន ដើម្បី​សម្រេច​ថា វ៉ាក់សាំង​កូវីដ ១៩ ពីរ​ដូស​របស់​ពួក​គេ​ត្រូវ​ការ​ការ​ចាក់​រំឭក​បន្ថែម​ទៀត​ដែរ​ឬ​ទេ នៅ​ពេល​ខាង​មុខ។

លោក Zhang Yuntao អនុប្រធាន​នៃ China National Biotec Group (CNBG) ដែល​ជា​ក្រុមហ៊ុន​មួយ​របស់ Sinopharm បាន​និយាយ​ថា៖ «លទ្ធផល​បឋម​បាន​បង្ហាញ​ថា ​​ការ​ចាក់​រំឭក​វ៉ាក់សាំង​អាច​បង្កើន​កំហាប់​អង់ទីគ័រ និង​ភាព​ធុន​នៃ​អង់ទីគ័រ ហើយ​ក៏​បង្កើន​សមត្ថភាព​វ៉ាក់សាំង​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ថ្មី»។

លោក Zhang បាន​បន្ត​ទៀត​ថា៖ «តើ​ការ​ចាក់​រំឭក​ចាំបាច់​ដែរ​ឬទេ? តើ​ការ​ចាក់​រំឭក​ត្រូវ​ផ្ដល់​នៅ​ពេល​ណា? ចម្លើយ​គួរតែ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​ដំណាក់កាល​ទី៣ នាពេល​អនាគត»៕