ក្រុងញូវដែលី៖ ក្រុមសកម្មជនកាន់សាសនាហិណ្ឌូរាប់រយនាក់ មានទំនាក់ទំនងជាមួយគណបក្សកំពុងគ្រប់គ្រងអំណាចនៅឥណ្ឌាបានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ ដើម្បីតវ៉ាប្រឆាំងគម្រោងសាងសង់រូបសំណាក់ព្រះយេស៊ូ ដែលអាចនឹងក្លាយជាគូបដិបក្ខរបស់អ្នកកាន់សាសនាគ្រិស្តនៅទីក្រុងរីយោ ដឹហ្សេនេរ៉ូសម្រាប់លាងបាបខ្នាតធំនៅឥណ្ឌា។
គណបក្ស បារ៉ាទីយ៉ា ចាណាតា (BJP) របស់នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី បានរងការចោទប្រកាន់អស់រយៈពេលជាយូរ ពីបទគ្មានសេរីភាពខាងសាសនាផ្សេងៗ និងពីបទមិនចង់ឲ្យមានការផ្លាស់ប្តូរសាសនាជាផ្លូវការនៅឥណ្ឌាក្នុងនាមជាប្រទេសកាន់សាសនាហិណ្ឌូមួយ ដែលខ្លួនបានបដិសេធមិនព្រមផ្តល់សេរីភាពខាងសាសនានោះ។
ក្រុមអ្នកតវ៉ានៅក្នុងរដ្ឋការណាតាកាភាគខាងត្បូង ត្រូវបានដឹកនាំដោយក្រុមរ៉ាស់ហ៍ទ្រីយ៉ា ស្វាយ៉ាមស៊ីវ៉ាក់ សាងហ៍ (RSS) ជាអង្គការធំមានវិន័យតឹងរ៊ឹងរបស់គណបក្ស BJP និងក្រុមទង់ជាតិលាបពណ៌ល្មៀតមួយចំនួនផ្សេងទៀត ខណៈដែលប៉ូលិសប្រហែល ១ ០០០ នាក់ បានឈរយាមការពារនៅទីនោះ។
លោក ប្រាបហាការ បាត ជាតំណាងក្រុម RSS កំពូលម្នាក់ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាថា៖ «យើងចង់បញ្ឈប់ (រូបបដិមាករនោះ) ចាប់តាំងពីខ្លួនបានចេញតវ៉ាប្រឆាំងគំនិតនៃការយល់ព្រមរបស់សហគមន៍ និងការលើកទឹកចិត្តឲ្យមានការផ្លាស់ប្តូរសាសនា ដែលបានធ្វើឡើងដោយមិនបានទប់ស្កាត់ទៅលើក្រុមអ្នកផ្សព្វផ្សាយសាសនាគ្រិស្តទាំងនោះ»។
ការសាងសង់រូបសំណាកធ្វើពីថ្មក្រានីតពណ៌សកម្ពស់ ៣៤,៧ ម៉ែត្រ ទាបជាងរូបផ្ទាំងថ្មធំនៅទីក្រុងរីយោបន្តិច ទោះបីជាគ្រឹះអាចនឹងធំជាងក្តី ហើយត្រូវបានបញ្ឈប់ភ្លាមៗ ក្រោយពីវាបានចាប់ផ្តើមកាលពីខែមុននោះ៕ AFP/SK