ក្រុង​សាន់ត្យាហ្គោ៖ ​ក្រុម​អ្នក​តវ៉ា​បាន​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​ ខណៈ​មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​តាម​ដង​ផ្លូវ​នៃ​រដ្ឋធានី​ស៊ីលី​កាល​ពី​ថ្ងៃ​សុក្រ​ ជុំវិញ​ការ​ធ្វើ​បាតុកម្ម​មួយ​ ដែល​​មាន​​​រយៈពេល ៥០ ​ថ្ងៃ​ ចាប់​តាំង​ពី​ការ​​ផ្ទុះ​ភាព​ចលាចល​ស៊ីលី​​យ៉ាង​អាក្រក់​បំផុត​របស់​ប្រទេស​​នេះ​។​

ក្រុម​បាតុករ​ហិង្សា​ស៊ីលី​ ​បាន​កំពុង​តវ៉ា​ពី​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា ​រវាង​សង្គម ​និង​សេដ្ឋកិច្ច​អស់​ជា​ច្រើន​សប្តាហ៍​ និង​ប្រឆាំង​ឥស្សរជន​នយោបាយ​ចាក់​ឫស​យ៉ាងជ្រៅ​ ដែល​បាន​កើត​ឡើង​ចេញ​ពី​ក្រុម​គ្រួសារ​អ្នក​មាន​ទ្រព្យសម្បត្តិ​​មួយ​ចំនួន​តូច​នៅ​ក្នុង​ប្រទេស​នេះ​ និង​នៅ​ក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត​។​

យោង​តាម​អង្គការ​របស់​ប្រទេស ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា ​វិបត្តិ​នោះ ​គឺ​ជា​វិបត្តិ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង ​៣ ​ទសវត្សរ៍ ​របស់​ប្រជាធិបតេយ្យ​ស៊ីលី​ ហើយ​បាន​បង្ក​ឲ្យ​មនុស្ស ​២៦ ​នាក់​ស្លាប់​ និង​ជាង ​១២ ០០០ ​នាក់​ទៀត​រង​របួស​ ដោយ​មាន​មនុស្ស ​២០ ៦០០ ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ឃុំ​ខ្លួន​។​

ខណៈ​រៀងរាល់​ថ្ងៃ​សុក្រ​ចាប់​តាំង​ពី​ការ​តវ៉ា​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី ​១៨ ​ខែ​តុលា​ មនុស្ស​រាប់​ពាន់​នាក់ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​ទីលាន​​ផ្លាហ្សាអ៊ីតាលៀន​នៅ​កណ្តាល​ទីក្រុង​សាន់ត្យាហ្គោ​ ដើម្បី​គ្រវី​ទង់ជាតិ​ ច្រៀង​ចម្រៀង​ និង​រាំ​លេង​នៅ​ក្នុង​ការ​បង្ហាញ​ការ​ប្រឆាំង​រដ្ឋាភិបាល​អភិរក្ស​និយម​ របស់​ប្រធានាធិបតី​លោក ស៊ីបាស្ទៀន​ ភីណឺរ៉ា​។​

ក្រុម​អ្នក​តវ៉ា​បាន​កាន់​ទង់ជាតិ​ស៊ីលី​ដ៏​ធំ​មួយ​ ដោយ​បាន​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ហើយ​ក៏​ជា​និមិត្ត​រូប​មួយ​របស់​ប្រជាជន ​៣០០ ​នាក់​ ដែល​បាន​ឈឺ​ចាប់​ដោយសារ​ការ​រង​របួស​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ជាមួយ​ប៉ូលិស​កាល​ពី​ពេល​កន្លង​ទៅ​។​

ក្រុម​បាតុករ​មួយ​ចំនួន​ដោយ​ដៃ​របស់​ពួក​គេ​មាន​កាន់​ដុំ​ថ្ម​ និង​គ្រាប់​បែក​សាំង​ បាន​ប៉ះ​ទង្គិច​ជាមួយ​កងកម្លាំង​ប៉ូលិស​ ដែល​បាន​បំបែក​ពួក​គេ​ ជា​មួយ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​កាណុង​បាញ់​ទឹក​។​

ក្រុម​មន្ត្រី​ប៉ូលិស ​បាន​ដាក់​របាំង​បិទ​ផ្លូវ​នានា​នៅ​ជុំវិញ​ទីលាន​នោះ​នៅ​ពេល​រសៀល​។​

ចលាចល​នៅ​ប្រទេស ​ស៊ីលី​ បាន​ចាប់​ផ្តើម​ជាមួយ​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ការ​ដំឡើង​ថ្លៃ​សំបុត្រ​រថភ្លើង​ក្រោម​ដី​នៅ​ក្នុង​ទីក្រុង​សាន់ត្យាហ្គោ​ ដែល​បាន​ក្លាយ​ទៅ​ជា​ការ​តវ៉ា​ហិង្សា​យ៉ាង​ធំ​នៅ​ទូទាំង​ប្រទេស ​ស៊ីលី​៕ AFP/SK