កាល​ពី​ថ្ងៃ​សៅរ៍ ទី ៣ មេសា ប៉ូលិស​ទីក្រុង​ឡុងដ៍ បាន​ឃុំខ្លួន​អ្នក​តវ៉ា​ដែល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់ ដែល​បាន​ស្នើ​ឡើង​ដែល​នឹង​អាច​ដាក់​កម្រិត​លើ​ការ​តវ៉ា​សាធារណៈ។ ប៉ូលិស​បាន​និយាយ​ថា ក្រុម​អ្នក​តវ៉ា មិន​រក្សា​គម្លាត​សង្គម ហើយ​សកម្មភាព​របស់​ពួកគេ​អាច​ធ្វើ​ឱ្យមាន​ការ​ឆ្លង​វីរុស​កូវីដ ១៩។

ក្រុម​អ្នក​ដើរ​ក្បួន​បាន​បដិសេធ​គំនិត​ផ្តួច​ផ្តើម​របស់​រដ្ឋាភិបាល​អង់គ្លេស​ដែល​ផ្តល់​អំណាច​ដល់​ប៉ូលិស​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការ​តវ៉ា។ ច្បាប់​ថ្មី​នេះ អាច​ផ្តល់​សិទ្ធិ​ឱ្យ​ប៉ូលិស​ផ្តន្ទាទោស និង​ដាក់​កម្រិត​ដល់​ក្រុមបាតុករ ឬ​បិទ​ការ​តវ៉ា​ដែល​មាន​ការ​រំខាន​បាន។

ក្រុម​អ្នក​រិះគន់​និយាយ​ថា​ ច្បាប់​នេះ​ប្រើ​ពាក្យ​មិន​ច្បាស់​ដែល​មាន​គោល​បំណង ដើម្បី​ផ្តល់​អំណាច​ដល់​ប៉ូលិស​ក្នុង​ការ​ដាក់​ការ​រឹតត្បិត​ទៅ​លើ​ក្រុម​អ្នក​តវ៉ា៕