ក្រុងបាងកកៈ អតីតអនុប្រធានបក្ស លោក Thavorn Senniam បានថ្លែងថា សមាជិកសភាជាប់ឆ្នោតរបស់បក្សប្រជាធិតេយ្យភាគច្រើន បានឯកភាពឲ្យគណបក្សរបស់ខ្លួន គួរចូលរួមជាមួយគណបក្ស ផាឡាំងប្រាឆារ៉ាត់ (PPRP) ដើម្បីបង្កើតរដ្ឋាភិបាលនៅពេលខាងមុខនេះ។
លោក Thavorn ដែលបានឈរឈ្មោះបោះឆ្នោតឡើងវិញ ជាសមាជិកសភានៅខេត្តសុងក្លានៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២៤ ខែ មីនា កន្លងទៅ បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក ដោយនិយាយថា ភាគច្រើននៅតាមមណ្ឌលបោះឆ្នោតរបស់បក្ស ដែលបានបោះឆ្នោតជ្រើសរើសសមាជិកសភានោះ បក្សប្រជាធិបតេយ្យគួរជាផ្នែករបស់រដ្ឋាភិបាលអាណត្តិក្រោយ ប្រសិនបើបក្ស PPRP ដឹកនាំរដ្ឋាភិបាលចម្រុះមែននោះ។
គណបក្សនោះគួរត្រូវបានដាក់បញ្ចូលនៅក្នុងរដ្ឋាភិបាល ដឹកនាំដោយបក្ស PPRP ដើម្បីជំរុញឲ្យមានការអនុវត្តនៅក្នុងគោលនយោបាយយុទ្ធនាការរបស់ខ្លួន លោកបានសរសេរទៀតថា មុនពេលបញ្ចូលបក្សប្រជាធិបតេយ្យនឹងមិនអាចរក្សាក្រុមសមាជិកសភារបស់ខ្លួនឲ្យបានពេញលេញនោះទេ ប្រសិនបើខ្លួនទទួលយកតួនាទីធ្វើជាបក្សប្រឆាំងនោះ។
យោងតាម លោក Thavorn បានឲ្យដឹងថា ទោះបីជាមានការបោះឆ្នោតបន្ទាន់មួយក្តី ក៏គណបក្ស នឹងមិនទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតនោះឡើយ ប្រសិនបើគណបក្សនោះបានសម្រេចចិត្តទៅចូលរួមជាមួយគណបក្ស ប្រឆាំងមែននោះ៕ BKP/SK