ក្រុង​បាងកក៖ ​គណៈកម្មាធិការ​ដែល​មាន​គណបក្ស ​៤ ​ចូល​រួម​ បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​គាំទ្រ​បម្រាម​​​ទៅ​លើ​ការ​​ប្រើប្រាស់​ជី​គីមី​កសិកម្ម​ពុល ​​៣ ​ប្រភេទ ដោយ​ដាក់​សម្ពាធ​ឲ្យ​បាន​​ខ្លាំង​ក្លា​ទៅ​លើ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​សារធាតុ​បង្ក​គ្រោះថ្នាក់ ​(NHSC) ដែល​ត្រូវ​ទប់ស្កាត់​មិន​ឲ្យ​ប្រើប្រាស់​ជា​បន្ទាន់ ​ដើម្បី​អនុវត្ត​ឲ្យ​មាន​​ប្រសិទ្ធភាព​។​

អនុរដ្ឋមន្ត្រី​កសិកម្ម​ និង​កិច្ច​សហប្រតិបត្តិការ ​លោកស្រី​​ ម៉ាន់​ណាន់យ៉ា​ ថៃស៊ីត​ ជា​ប្រធាន​ក្រុម​សមាជិក​បាន​ចំណាយ​ពេល ​២ ​ម៉ោង ​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​បាន​ត្រួត​ពិនិត្យ​របាយការណ៍​មួយ​ស្តីពី​ជី​គីមី​ ហើយ​បាន​បោះ​ឆ្នោត​មាន ​៩ ​ទល់​នឹង​សូន្យ​សំឡេង​ ក្នុង​ការ​ពេញ​ចិត្ត​ការ​ហាម​ប្រាម​មិន​ឲ្យ​ប្រើប្រាស់​ជី​គីមី​នោះ​។​

គណៈកម្មាធិការ​នោះ ​គ្រោង​រៀបចំ​ធ្វើ​ឡើង​ ដោយ​នាយក​រដ្ឋមន្ត្រី​លោក ​ប្រាយុធ​ ចាន​-អូចា​ ហើយ​នឹង​ដាក់​ជូន​ការ​សម្រេច​ចិត្ត​ដំបូង​របស់​ខ្លួន​ទៅ​លោកស្រី​ ម៉ាន់​ណាន់​យ៉ា​ ថៃ​ស៊ីត​ ហើយ​បន្ទាប់​មក​ដាក់​ជូន​ទៅ​កាន់​សមាជិក ​NHSC ​ទាំង ​២៩ ​នាក់ ​ដែល​គ្រោង​ត្រួត​ពិនិត្យ​បញ្ហា​នោះ ​នៅ​ខែ​ក្រោយ​នេះ​។​

រហូត​មក​ទល់​ពេល​នេះ​ ក្រុម​សមាជិក ​NHSC ​គ្រាន់​តែ​បាន​ឯកភាព​ឲ្យ​ដាក់​កំហិត​ប្រើប្រាស់​ទៅ​លើ​ជី​គីមី​ធ្វើ​កសិកម្ម​ដ៏​ល្បី​ឈ្មោះ​តែ​ប៉ុណ្ណោះ​ រហូត​ដល់​ខ្លួន​ បាន​រក​ឃើញ​ជម្រើស​ល្អ​ប្រសើរ​ ទោះ​បី​ជា​មាន​ការ​អំពាវនាវ​យ៉ាង​ទូលំទូលាយ​ ដើម្បី​ហាម​ប្រាម​ទាំង​ស្រុង​ពី​ក្រុម​អ្នក​ការពារ​សុខ​ភាព​របស់​អ្នក​ប្រើប្រាស់​​ជា​មុន​សិន​។​

លោកស្រី​ បាន​ថ្លែង​ថា​ សមាជិក​ NHSC ​នឹង​ត្រូវ​ស្នើសុំ​ឲ្យ​ចាត់​ជា​ក្រុម​ពួក​ថ្នាំ​សម្លាប់​រុក្ខ​ជាតិ​ ឃ្លីហ្វូសាត់​ និង​ថ្នាំ​ក្លូរភីរី​ហ្វូស​ ជា ​៤ ​ប្រភេទ ​ចាប់​ពី​ថ្ងៃទី ​១ ​ខែ ​ធ្នូ ​នៅ​ពេល​ខាង​មុខ​នេះ​ ដោយ​បញ្ជាក់​ថា​ ការ​កាន់​កាប់ ​ចែកចាយ​ នាំចូល​ និង​ផលិត​ជី​គីមី​ទាំង​នេះ ​ត្រូវ​​ហាម​ប្រាម​ជា​ដាច់​ខាត​៕ BKP/SK