ក្រុងបាងកកៈ លោក Pravich Rattanapian សមាជិក​នៃ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ (EC) បាន​ថ្លែង​ថា​លោក​យល់ស្រប​ជាមួយ​ការប្រើប្រាស់​អំណាច​ពិសេស​ដោយ​ប្រមុខ​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់​ (NCPO) យោង​តាម​មាត្រា​ ៤៤ នៃ​រដ្ឋធម្មនុញ្ញ​បណ្តោះ​អាសន្ន ខណៈ​ពួកគេ​ជួយ​ដោះស្រាយ​ឧបសគ្គ​នានា​ក្នុង​ការរៀបចំ​ការបោះឆ្នោត​តាម​ផែនទី​ផ្លូវ​របស់​ខ្លួន​នោះ​។

លោក Pravich បាន​ថ្លែង​ថា​៖ «​ដើម្បី​រៀបចំ​ការបោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​ឧបសគ្គ​ចំនួន​ ៤ ដែល​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​ជំនួប​មួយ​របស់​បណ្តា​ទីភ្នាក់ងារ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ដំណើរការ​នេះ​ត្រូវតែ​ត្រូវ​បាន​ដោះស្រាយ​។

ទោះបី​ជា​យ៉ាងណា​ ក៏ដោយ​ ក៏​ដំណោះស្រាយ​មួយ​មិន​ត្រូវ​បាន​សម្រេច​នៅ​ខែ​នេះ​ទេ ខណៈ​យើង​នៅ​មាន​ពេល​ច្រើន​ទៀត ដើម្បី​ដំណើរការ​រហូត​ដល់​ខែ​កុម្ភៈ​ឯណោះ​។

លោក​កំពុង​និយាយ​ទៅ​បញ្ហា​ជាច្រើន​ដែល​ត្រូវ​បាន​ពិភាក្សា​នៅឯ​ជំនួប​មួយ​រវាង NCPO ក្រុមប្រឹក្សារដ្ឋ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ និង ​គណៈកម្មាធិការ​ព្រាង​រដ្ឋធម្មនុញ្ញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​នោះ​មាន​ចម្លើយ​មួយ​យ៉ាង​ច្បាស់​ទៅ​លើ​អ្វី​ដែល​ត្រូវ​បាន​ហាម​តួនាទី​របស់​ប្រធាន​សាខា​បក្ស គួរ​តែ​ធ្វើ​នៅ​ក្នុង​ដំណើរ​រៀបចំ​ការបោះឆ្នោត​ដំបូង អ្វី​ត្រូវ​ធ្វើ​ទាក់ទង​នឹង​ការបង្កើត​មណ្ឌល​បោះឆ្នោត​ និង​តម្រូវការ​ដទៃ​ទៀត​ទាក់ទង​នឹង​ការបោះឆ្នោត​៕ BKP