ក្រុងញូវយ៉កៈ ​កាសែត​ the Wall Street Journal ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ លោក ​គីម​ ជុងណាម​ ជា​បង​ប្រុស​ម្តាយ​ទីទៃ​របស់​​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ក្នុង​ប្រទេស ​ម៉ាឡេស៊ី ​កាល​ពី​ឆ្នាំ ​២០១៧ គឺ​ជា​អ្នក​ស៊ើប​ការណ៍​​សម្ងាត់​របស់ ​CIA​។​

ចំពោះ​របាយការណ៍​នេះ​ ​កាសែត​នោះ​បាន​លើក​ឡើង​ពី ​«បុគ្គល​» ​មិន​ស្គាល់​ឈ្មោះ ដែល​បាន​ដឹង​អំពី​បញ្ហា​នោះ​ និង​បាន​និយាយ​ថា ព័ត៌មាន​លម្អិត​ជា​ច្រើន​នៃ​ការ​ទំនាក់ទំនង​របស់​លោក​ ​គីម​ ជុងណាម ​ជាមួយ​ទីភ្នាក់ងារ CIA ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។

យោង​តាម​ប្រភព​របស់​កាសែត​នោះ​បាន​ឲ្យ​ដឹង​ថា​ លោក ​គីម​ ជុងណាម​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ​ម៉ាឡេស៊ី ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ ​២០១៧​ ដើម្បី​ជួប​ទំនាក់ទំនង​ជាមួយ ​CIA។

ស្ត្រី ​២ ​នាក់​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំពុល​លោក ​គីម ជុងណាម​ ដោយ​​បាញ់​​សារធាតុ​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​ VX ទៅ​លើ​មុខ​របស់​លោក​នៅ​ព្រលាន យន្តហោះ​ក្រុង គូឡាឡាំពួ ​កាល​ពី​ខែ ​កុម្ភៈ ឆ្នាំ ​២០១៩​។

ម៉ាឡេស៊ី​ បាន​ដោះលែង​នាង Siti Aisyah ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ឲ្យ​មាន​សេរីភាព​ នៅ​ខែ​មីនា និង​នាង​​ Doan Thi Huon ជា​ជនជាតិ​វៀតណាម​ នៅ​ខែ​ឧសភា​៕ Guardian/SK