ចាប់ផ្តើមពីថ្ងៃអាទិត្យនេះទៅ ប្រជាជនហុងកុងអាចដាក់ពាក្យសុំទិដ្ឋាការថ្មីដើម្បីក្លាយជាពលរដ្ឋអង់គ្លេស ខណៈចក្រភពអង់គ្លេសបានបើកទ្វារចាំអ្នកដែលចង់រួចផុតពីការបង្ក្រាបរបស់ចិនលើក្រុមប្រឆាំងនៅហុងកុង។
ជនណាដែលមានលិខិតឆ្លងដែនជាតិក្រៅប្រទេសអង់គ្លេស និងអ្នកនៅក្នុងបន្ទុករបស់ពួកគេនឹងអាចដាក់ពាក្យសុំទិដ្ឋាការតាមអ៊ីនធឺណិតដែលអនុញ្ញាតឱ្យពួកគេរស់នៅ និងធ្វើការនៅចក្រភពអង់គ្លេស។ រយៈពេល ៥ ឆ្នាំក្រោយមក ពួកគេអាចដាក់ពាក្យសុំចូលសញ្ជាតិពេញសិទ្ធិបាន។
គម្រោងផ្តល់ទិដ្ឋាការនេះ គឺជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង កាលពីឆ្នាំមុនដែលបានដាក់ចេញនូវច្បាប់សន្តិសុខជាតិដ៏ធំមួយលើហុងកុង ដែលជាអតីតអាណានិគមអង់គ្លេស ដើម្បីដកហូតនូវការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំនៅហុងកុង។
ដោយឡែកប្រទេសចិន បានសម្ដែងការមិនពេញចិត្ត និងខឹងសម្បាចំពោះគម្រោងថ្មីរបស់អង់គ្លេសនេះ៕