ប្រទេស​ចិន ​បាន​ចាប់​ខ្លួន​មេខ្លោង​បោក​ប្រាស់​ម្នាក់​ដែល​បាន​បោក​អស់​ទឹក​ប្រាក់​រាប់លាន​ដុល្លារ ដោយ​ប្រើប្រាស់​សារធាតុ​អំបិល​ក្ល័រ និង​ទឹករ៉ែ​ធ្វើ​ជា​វ៉ាក់សាំង​កូវីដ ១៩។

បុរស​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Kong បាន​ស្រាវជ្រាវ​ធ្វើ​ការ​រចនា​វេច​ខ្ចប់​ឱ្យ​ដូច​នឹង​វ៉ាក់សាំង​ពិត​ប្រាកដ​មុនពេល​បញ្ចេញ​វ៉ាក់សាំង​ក្លែងក្លាយ​ចំនួន ៥៨ ០០០ វ៉ាក់សាំង​របស់​ខ្លួន។ វ៉ាក់សាំង​មួយ​ចំនួន​ត្រូវ​បាន​រត់​ពន្ធ​ទៅ​ក្រៅ​ប្រទេស ប៉ុន្តែ​គេ​មិន​ដឹង​ថា ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីណា​ទេ។

លោក ​Kong ស្ថិត​ក្នុង​ចំណោម​មនុស្ស ៧០ នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ស្រដៀង​គ្នា​នេះ។ ចិន​បាន​បង្ក្រាប​ករណី​វ៉ាក់សាំង​ក្លែងក្លាយ​ជាង ២០ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ បើទោះ​ជា​ករណី​ភាគ​ច្រើន​កើត​ឡើង​នៅ​ចុ​ងឆ្នាំ​មុន​ក៏​ដោយ ក៏​ព័ត៌មាន​លម្អិត​ថ្មីៗ ទើប​តែ​បាន​ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ​ទេ៕