កាលពីថ្ងៃពុធប្រទេសចិនបាននិយាយ ថាខ្លួនចង់សហការជាមួយរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិក Joe Biden ខណៈដោយប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងការភូតកុហកនិងបោកប្រាស់រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo និងមន្ត្រីកំពូល ២៧ រូបផ្សេងទៀត ដែលស្ថិតក្រោមអាណ្ណត្តិលោក Donald Trump។
ការសម្រេចដូចនេះ ក៏ព្រោះចិនមានការខឹងសម្បារចំពោះអាមេរិក ជាពិសេសនៅក្នុងការចោទប្រកាន់មួយដែលលោក Pompeoបានលើកឡើងមួយថ្ងៃចុងក្រោយនៃអាណ្ណត្តិ Trump ដែលថាប្រទេសចិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិម៉ូស្លីមអ៊ូហ្គួររបស់ខ្លួន។
ប្រទេសចិនបាន ប្រកាសពីទំនាក់ទំនងរង្គោះរង្គើររបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំរបស់លោក Trump ដោយប្រកាសដាក់ទណ្ឌកម្មនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញលើគេហទំព័ររបស់ខ្លួន ក្នុងកំឡុងពេលលោក Joe Bidenកំពុងធ្វើសច្ចាប្រណិធានប្រធានាធិបតី៕