កាល​ពី​ថ្ងៃ​អង្គារ ទី ២ មីនា ប្រទេស​ចិន ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​លួច​ចូល​ប្រព័ន្ធ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូវីដ ១៩ នៅ​ប្រទេស​ឥណ្ឌា។

ក្រសួង​ការបរទេស​ចិន​បាន​ជំទាស់​ដោយ​និយាយ​ថា ការ​លើក​ឡើង​ទាក់ទង​នឹង​ករណី​នេះ ​ជា​ការ​ប៉ាន់ស្មាន​ដោយ​គ្មាន​មូលដ្ឋាន។ នេះ​បើតាម​ការ​រាយការណ៍​របស់​សារព័ត៌មាន Reuters។

Cyfirma បាន​រាយការណ៍​ថា ក្រុម APT10 បាន​សង្កេត​ឃើញ​មាន​ការ​លួច​ចូល​ក្នុង​បណ្តាញ​ផ្គត់ផ្គង់​របស់ ​Bharat Biotech និង Serum Institute of India (SII) ដែល​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូវីដ ១៩។ ក្រុមហ៊ុន Cyfirma បាន​ឆ្លើយតប​ទៅ​កាន់​ការ​បដិសេធ​របស់​ចិន​ដោយ​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «យើង​នៅ​តែ​ប្រកាន់​តាម​ការ​ស្រាវជ្រាវ​របស់​យើង»៕