កាលពីថ្ងៃចន្ទទី ២៥ មករា ក្រសួងការបរទេសចិនបាននិយាយថា សហរដ្ឋអាមេរិកតែងតែបញ្ជូននាវា និងយន្តហោះទៅសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញអំណាចរបស់ខ្លួន។ ប្រទេសចិន យល់ថា សកម្មភាពបែបនេះ គឺមិនល្អសម្រាប់ស្ថានភាពបច្ចុប្បន្នបន្ទាប់ពីក្រុមនាវាដឹកយន្តហោះមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានចូលទៅក្នុងតំបន់ដែលមានជម្លោះ។
ប្រទេសចិន បានលើកឡើងជារឿយៗពីរឿងដែលកងទ័ពជើងទឹករបស់អាមេរិកបានចូលទៅជិតកោះដែលខ្លួនកាន់កាប់។ កាលពីថ្ងៃទី ២៣ មករា ក្រុមនាវាសហរដ្ឋអាមេរិក Theodore Roosevelt និងនាវាចម្បាំង ៣ គ្រឿង បានចូលទៅតំបន់នោះក្នុងគោលបំណងលើកកម្ពស់សេរីភាពសមុទ្រ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Reuters។
សហរដ្ឋអាមេរិកត្រូវបានគេរិះគន់ពីគោលបំណង ដើម្បីបង្កើតសកម្មភាពយោធានៅតំបន់នោះដើម្បីជំរុញឱ្យមានប្រតិបត្តិការយោធា។ ប៉ុន្តែប្រសិនបើយោធាអាមេរិកប៉ះពាល់កោះរបស់ចិនមែន សង្គ្រាមជាមួយចិននឹងអាចកើតមានឡើង៕