ប្រទេសចិនកំពុងប្រញាប់ប្រញាល់សាងសង់ជំរំចត្តាឡីស័កដ៏ធំមួយដែលអាចផ្ទុកមនុស្សរហូតដល់ ៤០០០ នាក់ ខណៈការរីករាលដាលកូវីដ១៩កើតឡើងម្ដងទៀតកាលពីដើមខែមករានេះ នៅតំបន់ជុំវិញរដ្ឋធានីប៉េកាំង។
ជំរំចត្តាឡីស័កនេះមានទីតាំងនៅជាយក្រុង Shijiazhuang ទីរួមខេត្ត Hebei ខាងត្បូងក្រុងប៉េកាំង ដែលជាចំណុចកណ្ដាលនៃការរីករាលដាលថ្មីនេះ។
ការកើនឡើងនូវករណីភ្លាមៗ បានធ្វើឱ្យមន្ត្រីមានការព្រួយបារម្ភនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលជាពិធីបុណ្យប្រចាំឆ្នាំដ៏សំខាន់បំផុត ដែលក្នុងអំឡុងពេលនោះមនុស្សរាប់រយលាននាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមគ្រួសារ៕