ក្រុងតូក្យូ៖ ​ក្រសួង​សុខាភិបាល​របស់​ប្រទេស ​ជប៉ុន ​និង​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩​ នៅ​ទូទាំង​ប្រទេស​បាន​ឡើង​ដល់ ​៣ ៥០៦ ​នាក់​គិត​ត្រឹម​ម៉ោង ​១០ ​និង ​៣០ ​នាទី​ព្រឹក​ម៉ោង​ក្នុង​តំបន់ ដោយ​មាន​ការ​​កើន​ឡើង​ករណី​ថ្មី​ចំនួន​​ ៣៦៧ ​នាក់​កាល​ពី​ថ្ងៃ​សៅរ៍​។

យោង​តាម​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស ​ជប៉ុន ​ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​នេះ​ ឈរ​នៅ​ត្រឹម ​៩៦ នាក់ ​ដោយ​តួលេខ​នេះ​ រាប់​បញ្ចូល​អ្នក​ដែល​មក​ពី​នាវា​កម្សាន្ត ​Diamond Princess​ ដែល​ប៉ះពាល់​ដោយ​ជំងឺ​នេះ ​ត្រូវ​​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ក្រុង​យ៉ូកូហាម៉ា​​ក្បែរ​ក្រុង​តូក្យូ​។

ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩ ​នៅ​ក្នុង​ប្រទេស​ ជប៉ុន ​ក្រុង​តូក្យូ ​បាន​បញ្ជាក់​ថា​ មាន ​៨៩១ ​នាក់។ ក្រុង​នេះ​បាន​រាយការណ៍​ករណី​ថ្មី​ ១១៨ ​នាក់​កាល​ពី​ថ្ងៃ​សៅរ៍ ​ជា​លើក​ដំបូង​ដែល​ការ​កើន​ឡើង​ប្រចាំ​ថ្ងៃ​លើស ​១០០ ​នាក់​។

តួលេខ​នេះ​បាន​បង្ហាញ​ថា ​ខេត្ត​អូសាកា​បាន​ធ្វើ​កំណត់​ថា​ មាន ​៣៨៧ ​ករណី ​ខេត្ត​កាណា​ហ្គាវ៉ា​មាន ​២៣៨ ​នាក់ ​ខេត្ត​ជីបា ​មាន ​២៣៥ ​នាក់ ​ខេត្ត​អៃជី​មាន ​២២១ ​នាក់​ និង ​១៩៣ ​នាក់ ​ត្រូវ​បាន​កត់ត្រា​នៅ​ខេត្ត​ចុង​ខាង​លិច​នៃ​ប្រទេស ​ជប៉ុន​។

ក្រសួង​សុខាភិបាល​ក៏​បាន​ថ្លែង​ថា​បច្ចុប្បន្ន​នេះ ​អ្នក​ជំងឺ ៧៣ ​នាក់ ​ត្រូវ​បាន​ចាត់​ទុក​ឈឺ​ធ្ងន់ធ្ងរ ​និង​ដាក់​នៅ​លើ​ឧបករណ៍​បញ្ចូល​ខ្យល់​ដើម្បី​ទទួល​បាន​ជំនួយ​ខ្យល់​ផ្លូវ​ដង្ហើម​ ឬ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អង្គភាព​ថែទាំ​សុខភាព​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បំផុត ​ដើម្បី​ព្យាបាល​៕ Xinhua/PSA