ក្រុងប៉ារ៉ាដាយៈ ចំនួនអ្នកស្លាប់បណ្តាលពីភ្លើងព្រៃដែលឆាបឆេះ ធ្វើឲ្យប៉ះពាល់ដល់រដ្ឋកាលីហ្វ័រនីញ៉ា បានកើនឡើងដល់២៣នាក់ ហើយកាលពីថ្ងៃសៅរ៍ ខណៈក្រុមអ្នកធ្វើការងារជួយសង្គ្រោះ បានរកឃើញសាកសពថែមទៀត ដែលបណ្តាលមកពីអគ្គិភ័យនោះ។
ក្រុមអ្នកពន្លត់អគ្គិភ័យ បានខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យនៅចុងរដ្ឋនៅក្នុងតំបន់Butte ជាតំបន់មានទេសភាពស្រស់បំព្រងនៅជើងភ្នំSierra Nevada។
មានក្តីសង្ឃឹមតិចតួចក្នុងការគ្រប់គ្រងអគ្គិភ័យឲ្យបាននៅពេលឆាប់ៗនេះ ខណៈសេវាអាកាសធាតុជាតិ បានឲ្យដឹងថា ខ្យល់ខ្លាំង និងស្ថានភាពស្ងួត ត្រូវបានរំពឹងនឹងមានរហូតដល់ចុងសប្តាហ៍នេះ។
ប៉ូលិសតំបន់ Butte បាននិយាយថា៖«ថ្ងៃនេះ សាកសព ១៤នាក់ថែមទៀត ត្រូវបានរកឃើញ ដោយនាំឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់ ២៣នាក់»៕ PSA