ក្រុង​ម៉ុមបៃៈ ​មនុស្ស​យ៉ាង​តិច ​១៨​ បាន​ស្លាប់ ​នៅ​ក្នុង​ទី​ក្រុង​ម៉ុម​បៃ​កាល​ពី​ថ្ងៃ​អង្គារ ​នៅ​ពេល​ជញ្ជាំង​អគារមួយ​បាន​​បាក់រលំ​​ ខណៈ​មាន​ភ្លៀងរដូវវស្សា​ធ្លាក់​យ៉ាង​ខ្លាំង​ក្នុង​មួយ​ទសវត្សរ៍​មក​នេះ ​ដោយបាន​បង្ក​ឲ្យ​មាន​ចលា​ចល​នៅ​ទី​ក្រុង​ហិរញ្ញ​វត្ថុ​របស់​ឥណ្ឌា ​និង​នៅ​ជុំ​វិញ​តំបន់​ជា​ច្រើន​ទៀត។​

​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ប្រចាំ​តំបន់​នៃ​ក្រុង​ម៉ុមបៃ​ និង​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ គឺ​លោក​ Tanaji Kamble ​បាន​ថ្លែង​ថា ​មាន​មនុស្ស​រាប់​សិប​នាក់​ថែម​​ទៀត​​ បាន​រង​របួស​នៅ​ពេល​សំណង់​អគារ​នោះ​ បាន​បាក់​រលំ​នៅ​ប្រហែល​ម៉ោង​ ២​ ទៀប​ភ្លឺ​នៅ​កន្លែង​កខ្វក់​មួយ​កាលព្រឹក​ថ្ងៃ​​ចន្ទ​។​

​សោក​នាដ​កម្ម​នោះ​បាន​កើត​ឡើង​ ខណៈ​លំ​នៅ​ដ្ឋាន​នៅ​តាម​ឆ្នេរ​សមុទ្រ​យ៉ាង​ច្រើន​ណែន​ណាន់​តាន់​តាប់​ដែល​មាន​អ្នក​ស្រុក​រស់​នៅ ​២០​ លាននាក់​ បាន​រង​ការ​វាយ​ប្រហារ​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ទី​ ២​ ជា​បន្ត​បន្ទាប់ ​ដោយ​បង្ក​ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ជាប់​គាំង​ស្ទើរ​ទាំង​ស្រុង​។​

​ក្រុម​អាជ្ញាធរ ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​ នៅ​ឈប់​សម្រាកសាធារណៈ​​មួយ​ថ្ងៃ​ ហើយ​បាន​ណែនាំ​ឲ្យ​ក្រុម​អ្នក​ស្រុក​ទាំង​អស់​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​។ ​សា​លារៀន​ និង​មហា​វិទ្យា​ល័យ​មួយ​ចំនួន​ត្រូវ​បិទ​ ខណៈ​ជើង​ហោះ​ហើរ​ជាង ​១០០ ​ត្រូវ​បាន​លុប​ចោល​ឬ​ត្រូវ​ប្តូរ​ទិស​ដៅ​ចេញ​ពី​ព្រលាន​យន្ត​ហោះ​ម៉ុម​បៃ​៕ SK