ក្រុង​ហ្ស៊េ​រុយ​សា​ឡិមៈ​ ក្រុម​ជន​ជី​ហាដ​អ៊ិស្លាម​និយម បាន​បាញ់​រ៉ុក្កែត​ និង ​កាំ​ភ្លើង​ជា​ច្រើន​គ្រាប់​បន្ថែម​ទៀត​ ចេញ​ពី​តំបន់​ហ្គា​ហ្សា​ទៅ​លើ​​អ៊ី​ស្រា​អែល​ កាល​ពី​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​រវាង​ក្រុម​ជន​ជី​ហាដ​និង​រដ្ឋ​ជីហ្វ ​ដែល​បាន​បង្ក​ឲ្យ​សា​លា​រៀន​ ផ្លូវ​និង​ស្ថា​នីយ​រថ​ភ្លើង ​បាន​បិទ​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែល​ភាគ​ខាង​ត្បូង​។​

​យោ​ធា​អ៊ី​ស្រា​អែល​ បាន​ថ្លែង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា​៖«​រ៉ុក្កែត​»​២០​គ្រាប់​ បាន​បាញ់​ចេញ​ពី​ទឹក​ដី​ប៉ា​ឡេ​ស្ទីន​កាល​ពី​ថ្ងៃ​ចន្ទ​ ១៨​គ្រាប់​ត្រូវ​បាន​បាញ់​ទម្លាក់​ ដោយ​ប្រ​ព័ន្ធ​ការ​ពារ​អា​កាស​របស់​ខ្លួន​។​

​ប៉ូលិស​អ៊ី​ស្រា​អែល ​បាន​បង្ហាញ​រូប​ភាព​ជា​ច្រើន​ថា​ យ៉ាង​តិច​រ៉ុក្កែត​មួយ​គ្រាប់​ បាន​ធ្លាក់​ចូល​ទៅ​កន្លែង​ទី​ធ្លា​​ក្មេង​លេង​។​

​កាល​ពី​ថ្ងៃ​អាទិត្យ​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្លាប់​របស់​អ៊ី​ស្រា​អែល ​ទៅ​លើ​ជីវ​ពល​ម្នាក់​នៅ​តាម​ព្រំ​ដែន​ ហើយ​ជី​ហាដនិយម​ បាន​បាញ់​រ៉ុក្កែត​ជាង​២០​គ្រាប់​ ចេញ​ពី​តំបន់​ហ្គា​ហ្សា​ទៅ​លើ​អ៊ី​ស្រា​អែល​៕ SK