ក្រុងដែនប៉ាសារៈ ក្រុមអាជ្ញាធរ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជនបរទេស ៥ នាក់ ត្រូវបានចាប់ខ្លួននៅកោះបាលីពីបទជួញដូរគ្រឿងញៀន ដោយជនជាតិអាល្លឺ ម៉ង់ម្នាក់ និងជនជាតិប៉េរូម្នាក់ កំពុងប្រឈមនឹងការកាត់ទោសប្រហារជីវិត ប្រសិនបើបានផ្តន្ទាទោសស្ថិតនៅក្រោមច្បាប់ប្រឆាំងគ្រឿងញៀដ៏តឹងរ៉ឹងរបស់ឥណ្ឌូនេស៊ីនោះ។
ប៉ូលិសកោះបាលី បាននិយាយថា អ្នករត់ពន្ធគ្រឿងញៀនដែលត្រូវបានចោទប្រកាន់នោះ មានជនជាតិចិនម្នាក់ ម៉ាឡេស៊ីម្នាក់ និងអង់គ្លេសម្នាក់ ត្រូវបានចាប់ខ្លួនដាច់ដោយឡែកពីគ្នាកាលពីពីរសប្តាហ៍មុននេះ។
ការចាប់ខ្លួននោះ បានកើតឡើងមិនដល់មួយខែផង ក្រោយពីសមាជិកទី១របស់ក្រុមអ្នកជួញដូរហេរ៉ូអ៊ីនឈ្មោះថា Bali Nine នៅកោះបាលីត្រូវបាន ដោះលែងចេញពីពន្ធនាគារមួយនៅលើនៅកោះកំហែរកំសាន្តនេះ ក្រោយពីជាប់ពន្ធនាគារអស់ ១៣ ឆ្នាំនោះ។
អ្នកជួញដូរគ្រឿងញៀនដែលត្រូវគេចោទកាន់នៅក្រុមជនអន្ធពាលអូស្ត្រាលីឈ្មោះ Myuran Sukumaran និង Andrew Chan ត្រូវបានប្រហារជីវិតដោយកងបាញ់សម្លាប់នៅក្នុងឆ្នាំ ២០១៥ ដោយបានបង្កមានជម្លោះការទូតរវាងអូស្រ្តាលី និងឥណ្ឌូនេស៊ី ដែលមានច្បាប់ប្រឆាំងគ្រឿងតឹងរុឹងបំផុតនៅក្នុងពិភពលោកនេះ៕ SK