ក្រុងគូឡាឡាំពួ៖ មន្ត្រីម៉ាឡេស៊ីបានថ្លែងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ២៦០ នាក់ បានទៅដល់ប្រទេសម៉ាឡេស៊ី តាមទូកកាលពីថ្ងៃចន្ទ ទោះបីជាកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆាំងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីដ៏ចម្លែក តាមរយៈការបញ្ឈប់ធ្វើដំណើររបស់ជនមូស្លីមភាគតិចនេះក្តី។
ការព្រួយបារម្ភជាច្រើនបានកំពុងកើនឡើងនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលចំនួនជនចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់មកពីប្រទេសមីយ៉ាន់ម៉ា ភាគច្រើនកាន់ពុទ្ធសាសនា ត្រូវបានជាប់តែលតោលនៅក្នុងសមុទ្រ ខណៈប្រទេសមួយចំនួនដែលតាមទម្លាប់បានអនុញ្ញាតឲ្យពួកគេចូលតាមទូក។
កាលពីពេលកន្លងទៅ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើនបានធ្វើដំណើរតាមសមុទ្រទៅប្រទេសម៉ាឡេស៊ី ប៉ុន្តែអាជ្ញាធរបានពង្រឹងយាមល្បាតតាមដែនសមុទ្រ ដើម្បីទប់ស្កាត់លំហូរខុសច្បាប់តាមរយៈក្រុមជនបរទេស ជុំវិញការព្រួយបារម្ភថា ពួកគេអាចមានផ្ទុកវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីនេះ។
ជនរ៉ូហ៊ីងយ៉ាទាំងនោះ តាមធម្មតាបានធ្វើដំណើរមកពីប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស ជាទីកន្លែងដែលមានមនុស្សប្រហែល ១ លាននាក់ រស់នៅក្នុងជំរំជនភៀសខ្លួនដ៏កខ្វក់នោះ៕ AFP/SK