ក្រុងយ៊ាំងហ្គោន៖ ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ជនមូស្លីមរ៉ូ-ហ៊ីងយ៉ា ដែលនៅសល់នៅប្រទេស មីយ៉ាន់ម៉ា នៅតែប្រឈមនឹងគ្រោះថ្នាក់នៃអំពើប្រល័យពូជសាសន៍ ដោយបានព្រមានថា ការធ្វើមាតុភូមិនិវត្តន៍ ដែលត្រូវបានជំរុញឲ្យភៀសខ្លួនពីប្រទេសនេះ ដោយកងទ័ពនៅតែមិនអាចធ្វើបាន។
បេសកកម្មស្វែងរកការពិតទៅកាន់ប្រទេស មីយ៉ាន់ម៉ា ដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីឆ្នាំទៅនោះ បានចាត់ទុកកិច្ចប្រតិបត្តិការរបស់កងទ័ពនៅក្នុងឆ្នាំ ២០១៧ ជាអំពើប្រល័យពូជសាសន៍ និងបានអំពាវនាវឲ្យមានការកាត់ទោសក្រុមឧត្តមសេនីយ៍ជាន់ខ្ពស់នៅក្នុងនោះ មានប្រមុខកងទ័ព លោក Min Aug Hlaing។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ៧៤ ម៊ឺននាក់ បានភៀសខ្លួនចេញពីភូមិដែលត្រូវបានគេដុតបំផ្លាញដោយបានពាំនាំយកដំណើររឿងនៃអំពើមនុស្សឃាត ចាប់រំលោភ និងការធ្វើទារុណកម្មនៅតាមព្រំដែនទៅកាន់ជំរំជនភៀសខ្លួននានានៅក្នុងប្រទេស បង់ក្លាដែស ជាទីដែលអ្នកនៅរស់ពីរលកនៃការធ្វើទុក្ខបុកម្នេញមុនៗ បានចុះខ្សោយកម្លាំងទៅហើយ។
ប៉ុន្តែនៅក្នុងរបាយការណ៍អវិជ្ជមានមួយក្រុមអង្គការសហប្រជាជាតិ បាននិយាយថា ជនរ៉ូហ៊ីងយ៉ា ៦០ ម៊ឺននាក់ ដែលនៅក្នុងរដ្ឋរ៉ាក់ឃីននៃប្រទេស មីយ៉ាន់ម៉ា នោះ នៅតែស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៊ឺនខ្លាំង និងពោរពេញដោយទុក្ខវេទនា។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ពួកគេអំពីមីយ៉ាន់ម៉ាដែលគ្រោងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្នុងក្រុងហ្ស៊ឺណែវ នៅថ្ងៃអង្គារថា៖ «មីយ៉ាន់ម៉ា បន្តមានចេតនាបង្កប្រល័យពូជសាសន៍ហើយជនរ៉ូហ៊ីងយ៉ានៅតែប្រឈមគ្រោះថ្នាក់នៃអំពើប្រល័យពូជសាសន៍»៕ AFP/PSA