ក្រុងដាណៃៈ អ្នកស្រី Seng Moon បាន​លើក​បីកូន​អាយុ​មួយថ្ងៃ​របស់​អ្នកស្រី និង​បាន​ភៀស​ខ្លួន​ចូល​ព្រៃ​ក្រាស់​ដោយ​ចូលរួម​ជាមួយ​អ្នក​ភូមិ​រាប់​ពាន់​នាក់ ដែល​បាន​រត់​គេច​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម​ជន​ភាគ​តិច​កាជីន និង​កងទ័ព​មីយ៉ាន់ម៉ា ឥឡូវ​នេះ ត្រូវ​បាន​ពង្រឹង​កម្លាំង ដោយ​កិច្ច​ប្រតិបត្តិការ​បោស​សម្អាត​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ។

ការបះបោរ​នៅ​ភាគ​ឦសាន​ដ៏​ដាច់ស្រយាល​នៃ​មី​យ៉ាន់​ម៉ា បានកើត​ឡើង ៦ ទសវត្សរ៍​ហើយ​នោះ ប៉ុន្តែ​មិន​ដូច​វិបត្តិ​រ៉ូហ៊ីងយ៉ា នៅ​ចុង​ខាង​លិច​នៃ​ប្រទេស​នេះ​ទេ ការ​បះបោរ​នោះ ត្រូវ​បាន​ដឹង ឮ នៅ​ទូទាំង​ពិភពលោក។

ការប្រយុទ្ធ​គ្នា​បាន​ពុះកញ្ជ្រោល​យ៉ាងខ្លាំង នៅ​ឆ្នាំនេះ ដោយបាន​បណ្តាល​ឲ្យ​មនុស្ស ២ ម៉ឺន​នាក់​ខ្ចាត់​ព្រាត់ ចាប់​តាំង​ពី​ខែ​មករា ដោយ​បាន​បន្ថែម​លើ​ក្រុម​ជាច្រើន​ទៀត ដែល​បាន​រត់​ភៀស​ខ្លួន​រួច​ទៅ​ហើយ​នោះ ដោយសារ​សង្គ្រាម​ស៊ីវិល​មួយ​នៃ​សង្គ្រាម​ស៊ីវិល​អូស​បន្លាយ​ពេល​វែង​នៅ​ក្នុង​ពិភពលោក។

ជារឿយៗ ត្រូវបាន​គេ​ហៅថា​សង្គ្រាម​មិនអាច​បំភ្លេចបាន​នោះ វិបត្តិ​ពលរដ្ឋ​កា​ជីន គឺជា​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​ស្វ័យភាព អត្តសញ្ញាណ​ជន​ភាគ​តិច និង​ប្រភព​ធនធាន​ដទៃ​ទៀត រវាង​កងទ័ព​ឯករាជ្យ​កាជីន និង​រដ្ឋ​មីយ៉ាន់ម៉ា។

កាលពី​ថ្ងៃទី ១១ ខែមេសា ដោយមាន​សំឡេង​កាំភ្លើង និង​យន្តហោះ​ប្រតិកម្ម​ជាច្រើន​គ្រឿង ចូល​មក​កាន់​តែ​កៀក​នោះ ក្រុម​អ្នក​ភូមិ​នៃ​ទីប្រជុំ​ជន​ដាណៃ បាន​ស្វះ​ស្វែងរក​ជម្រក​នៅ​វាល​ស្រែ​របស់​ពួកគេ។

៣ ថ្ងៃ​ក្រោយមក សម្បក​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ ដែល​បាន​ធ្លាក់​ទៅលើ​ភូមិ និង​មេដឹកនាំ​របស់​ពួកគេ​បាន​សម្រេច​ចិត្ត​ឲ្យ​ជនជាតិ​ដើម ២ ពាន់​នាក់​ភៀស​ខ្លួន។

ស្រ្តី​ និងកូនរប​ស់​​នា​ង​​ ហា​ល​សម្លៀកបំពាក់នៅក្រៅ​​ប​រិ​​វេណវិ​ហារគ្រិស្ត។ AFP

នាង Seng Moon មាន​វ័យ ២២ ឆ្នាំ​បាន​សម្រាល​កូនស្រី​របស់​នាង​ត្រឹម​តែមួយ​ថ្ងៃមុន​ថ្ងៃនោះ​ប៉ុណ្ណោះ។ នាង​បាន​ប្រាប់ AFP នៅ​ជំរំ​មួយ​នៅ​ក្នុង​ទីប្រជុំ​ជន​ដាណៃ​ថា៖ «ខ្ញុំ​ធ្លាក់​ឈាម​នៅ​ឡើយ បន្ទាប់​ពី​សម្រាល​កូន​នោះ​រួច ហើយ​ខ្ញុំ មាន​អារម្មណ៍​ដូចជា​ចង់​ស្លាប់។ វា​ពិបាក​ខ្លាំង​ណាស់ ហើយ​យើង​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ទន្លេ»។

សម្រាប់​ក្រុម​នោះ ដែល​រួមមានក្មេងៗ និង​អ្នកជំងឺ និង​មនុស្ស​ចាស់​ការធ្វើ​ដំណើរ​ទៅ​មុខ​ឆ្លង​កាត់​ព្រៃ​ភ្លៀង​ច្រើន មាន​ការ​យឺត​យ៉ាវ។

ប៉ុន្តែ​ពួកគេ​សំណាង​ណាស់​ដោយបាន​ជួប​ហ្មដំរី​នៅក្នុង​តំបន់ ដែល​បាន​ជួយ​ដឹក​ពួកគេ​ឆ្លង​ទន្លេ​មាន​ទឹក​ត្រឹម​ទ្រូង​ទៅ​កាន់​ជំរំ​មួយ​សម្រាប់​ក្រុម​អ្នក​ភៀស​ខ្លួន​នៅ​ក្នុង​បរិវេណ​ព្រះវិហារ​គ្រិស្ត​មួយ៕