កាសែត​ជប៉ុន Yomiuri Newspaper បានឱ្យដឹង​នៅ​ថ្ងៃ ពុធ ថា រដ្ឋាភិបាល​ជប៉ុន កំពុង​ពិចារណា​ថា​ត្រូវ​បន្ត​ដាក់​ទីក្រុង​តូក្យូ និង​តំបន់​ទីក្រុងធំៗ​ផ្សេងទៀត ដែល​ស្ថិត​ក្នុង​គ្រាអាសន្ន (គ្រោង​នឹង​បញ្ចប់​ថ្ងៃទី ១១ ខែឧសភា) ទៀត ឬ​យ៉ាងណា?

ជប៉ុន បាន​ដាក់​តំបន់​តូក្យូ អូសាកាក្យូតូ និង​ហ៊ីហ្គូ ស្ថិតក្នុង​គ្រាអាសន្ន​រយៈពេល ១៧ ថ្ងៃ កាលពី​ថ្ងៃទី ២៥ ខែមេសា ដើម្បី​បញ្ចៀស​ការកើនឡើង​នៃ​ការរីករាលដាល​ជំងឺ​នៅ​តំបន់​ទាំងនេះ។

សារព័ត៌មាន​ជប៉ុន Yomiuri បាន​បន្តថា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ពាក់ព័ន្ធ​ដទៃទៀត នៅ​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​អំពី​ការពន្យារពេល​នៃ​ការបញ្ចប់​ដាក់​តំបន់​ទាំងនេះ​ក្នុង​គ្រាអាសន្ន។

ការពន្យារពេល​នៃ​ការរឹតបន្តឹង​គ្រាអាសន្ន​នឹង​មាន​រយៈពេល​តិចជាង ៣ ខែ មុននឹង​ការចាប់ផ្តើម​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ ដែល​នេះ​កំពុង​បង្កឱ្យ​មាន​ការព្រួយបារម្ភ​ថា ព្រឹត្តិការណ៍​នេះ​អាច​នឹង​ប្រព្រឹត្ត​ទៅ​តាម​ការគ្រោងទុក​ដែរ​ឬ​យ៉ាងណា?