ក្រសួងសុខាភិបាលជប៉ុនប្រកាសកាលពីថ្ងៃអាទិត្យ ទី ១០ ថា រកឃើញវ៉ារ្យង់វីរុសកូរ៉ូណាថ្មីក្នុងអ្នកធ្វើដំណើរមកពីប្រទេសប្រេស៊ីល ចំនួន ៤ នាក់ ដែលជាវ៉ារ្យ៉ង់ផ្សេងពីវ៉ារ្យ៉ង់នៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។
វ៉ារ្យ៉ង់នេះត្រូវបានគេរកឃើញនៅក្នុងការសាកល្បងនៅអាកាសយានដ្ឋានលើបុរសម្នាក់ដែលមានវ័យ ៤០ ឆ្នាំ ស្ត្រីម្នាក់ក្នុងវ័យ ៣០ ឆ្នាំ និងក្មេងជំទង់ ២ នាក់។ បុរសម្នាក់នោះដើមឡើយមិនមានរោគសញ្ញាអ្វីឡើយនៅពេលមកដល់ ប៉ុន្តែត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីការដកដង្ហើមរបស់លោកមានការពិបាក។ រីឯស្ត្រីរូបនោះមានរោគសញ្ញាឈឺក្បាល ក្មេងជំទង់ប្រុសម្នាក់មានរោគសញ្ញាគ្រុនក្តៅ ហើយក្មេងជំទង់ភេទស្រីម្នាក់ទៀតមិនមានរោគសញ្ញាអ្វីឡើយ៕