កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ១ ​មេសា ​អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​ ៧ នាក់ រួម​ត្រូវ​បាន​កាត់​ទោស​ពី​ការ​រៀបចំ និង​ចូលរួម​ការ​តវ៉ា​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​ឆ្នាំ ២០១៩ ។ សកម្មជន​ទាំង ៧ នាក់​នោះ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ។

ក្រុម​រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​អ្នក​ទាំង ៧ នាក់ ក្នុង​ការ​អនុម័ត​ការ​ហែក្បួន​ខុស​ច្បាប់​នៅ​ក្នុង​ឧទ្យាន Victoria។ ប៉ុន្តែ​មេធាវី​ការពារ​ក្តី​បាន​អះអាង​ថា ពួក​គេ​មាន​វត្តមាន​នៅ​ឧទ្យាន​នោះ ដោយសារ​តែ​មាន​មនុស្ស​ច្រើន​កុះករ​កំឡុង​ពេល​មាន​ការ​តវ៉ា។

ការ​តវ៉ា​នេះ បាន​ធ្វើ​ឡើង​នៅ​ខែ​សីហា​ឆ្នាំ​ ២០១៩ កំឡុង​ពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទូទាំង​ទីក្រុង​ហុងកុង ប្រឆាំង​នឹង​ការ​ធ្វើ​បត្យាប័ន​បញ្ចូន​បណ្តឹង​រដ្ឋប្បវេណី​ទៅ​ប្រទេស​ចិន និង​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ​នៅ​ហុងកុង។ អ្នក​រៀបចំ​ការ​តវ៉ា​បាន​និយាយ​ថា មនុស្ស ១,៧ លាន​នាក់ បាន​ចូលរួម​ក្នុង​ការ​តវ៉ា​នេះ ​ដែល​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា និង​ប៉ូលីស៕