ក្រុង​បេ​រូតៈ ប្រធានា​ធិបតី​តួកគ លោក​ រ៉េសិប ​តៃ​យីប​ ​អេរដូ​ហ្គែន​ បាន​បន្ត​គំរាម​ប្រហារ​ទៅលើ​ក្រុម​ឃើដ​ស៊ីរ៉ី​នៅ​តំបន់​ភាគ​ឦ​សាន​នៃ​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សារ​សង្គ្រាម​ ជាទីដែល​កង​កម្លាំង​អាមេរិក មាន​វ​ត្តមាន​នៅពេល​​បច្ចុប្បន្ន​​នេះ​។​

ការ​បាញ់​ផ្លោង​របស់​តួកគី ​បាន​ចំ​ទីតាំងឈរជើង​ជាច្រើន​​របស់​ក្រុម​អង្គភាព​ការ​ពារ​ប្រជាជន​ឃើត​(YPG)​ ខណៈដែល​ក្រុង​អង់​ការ៉ា ​បាន​​ព្រ​មាន​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ថ្មី​មួយ ដើម្បី​បោស​សម្អាត​ក្រុម​​ជីវពល​ចេញ​ពី​ព្រំដែន​របស់​ខ្លួន​។

អាមេរិក​បាន​ព្យាយាម​​ទប់​ស្កាត់​មិន​ឲ្យ​មាន​ភាព​តាន​តឹងកើតឡើង​ ​ខណៈដែល​ខ្លួនរក្សា​ទំនាក់ទំនង​ហើយ​ចាត់ទុក​ក្រុម​​YPG​នេះ​ថា​ ជា​ដៃគូ​ដ៏​សំខាន់​មួយនៅ​ក្នុង​ការ​វាយ​ប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម​ដ៏​រឹ​ងរូសនោះ​។

ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក ​តួក​គី ​បាន​ធ្វើ​ប្រតិ​បត្តិការ​ពីរ​ប្រឆាំង​កង​កម្លាំង​ឃើដ​ ​នៅ​ប្រទេស​ស៊ីរ៉ី​ ជា​ការ​វាយ​ប្រហារ​ជា​ចុង​ក្រោយ​នេះ ​ដែលមើល​ឃើញ​ថា​ ​ក្រុម​ឧទ្ទាម​ស៊ីរ៉ី​ បាន​គាំ​ទ្រ​ដោយ​ក្រុង​អង់ការ៉ា​​ បាន​ដណ្តើម​យក​ទឹកដី​នៅ​ភាគ​ឦ​សាន​នៃ​​ក្រុង​អាហ្វហ្រី្វន ​កាល​ពី​ខែ​មីនា​កន្លង​ទៅ​នោះ​។

លោក​អេរដូ​ហ្គែន បាន​គំរាម​វាយ​ប្រហារ​ជាថ្មី​ទៅ​លើ​ដែន​ដីកា​ន់​កាប់​ដោយ​ក្រុម​ឃើដ​ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ វាយ​ប្រហារ ​ឬ ​មិន​វាយ​ប្រហារ​ អាស្រ័យ​លើ​ពេល​វេលា​៕​SK