កោះតៃវ៉ាន់ បាន​រឹតបន្តឹង​វិធានការ​បន្ថែមនៅរដ្ឋធានីតៃប៉ិ​ និង​បណ្ដា​ទី​ក្រុង​នានា​ជុំវិញ​ ដោយ​ធ្វើ​ការបិទ​ខ្ទប់​កន្លែង​ជា​ច្រើន​ និ​ងរឹតត្បិតការប្រមូលផ្តុំ​នានា​ក្នុង​រយៈ​ពេល​ ២ សប្ដាហ៍​សិន​ ក្រោយ​រក​ឃើញ​ករណី​ឆ្ល​ងក្នុង​ស្រុក​​ថ្មី​ចំនួន ១៨០ ​ករណី​បន្ថែម​ទៀត​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ប្រទេស​នេះ​។

​រដ្ឋាភិបាល​ បាន​តម្រូវឱ្យ​ប្រជាជន​​ពាក់ម៉ា​ស​់នៅពេល​ចេញ​ទៅ​តាម​ទីសាធារណៈ​ និង​កំណត់​ឱ្យ​មាន​ការ​ជួប​ជុំ​ក្នុង​ផ្ទះ​​មិន​ឱ្យ​លើស​ពី​៥ នាក់ និង​ការជួបជុំខាងក្រៅ​ច្រើន​បំផុត​ ១០ នាក់។អាជ្ញាធរ​ខាង​ផ្នែក​សុខា​ភិបាល​ បាន​ឱ្យ​ដឹងថា ករណី​ឆ្លង​ថ្មី ១៨០ ករណី​នេះ​ ​ត្រូវ​បាន​រក​ឃើញ​ភាគ​ច្រើន​នៅតំបន់​តៃ​ប៉ិ​ និ​ងតៃប៉ិថ្មី។

លោក Chen Shih-chung រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ បានមានប្រសាសន៍ថា៖ «ការ​រាត​ត្បាត​កាន់​តែ​រី​ក​រាល​ដាល​ខ្លាំង​ឡើង​ៗហើយ​។ ដោយ​ឡែក តំបន់​ដែល​ត្រូវ​កំណត់​ឱ្យ​ស្ថិត​នៅ​ក្នុង​ «កម្រិត​ហានិ​ភ័យ​»​ ស្ថិត​​នៅ​ក្នុងតំបន់​​​ក្តៅដូចជា​នៅស្រុក Wanhua ជា​ដើម​»។​

គួរបញ្ជាក់​ផងដែរថា ចាប់​តាំង​ពី​មាន​ជំងឺ​រាតត្បាត​កូវីដ ១៩ មក​ កោះ​តៃ​វ៉ាន់​​ករណី​ឆ្លង​នៃ​កោះ​ទាំង​មូល​មាន​ចំនួន​​តិចជាង ១​ ៥០០ ករណី​ (ក្នុង​ចំណោម​​ប្រជាជនសរុប​ ២៤ លាននាក់​) ដែល​ក្នុង​នោះ​ភាគ​ច្រើន​ជា​ករណី​នាំចូលពីបរទេស។ ​ប៉ុន្តែ ​​ចំនួន​អ្នក​ឆ្លង​សហគមន៍កាលពីសប្ដាហ៍​មុនៗ បាន​កើន​ឡើង​លើស​ ៣​ ដង បណ្ដាល​ឱ្យ​​ប្រជាជន​មាន​​កា​រ​ព្រួយបារម្ភ​​យ៉ាងខ្លាំ​ង៕