ក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានស្នើឲ្យមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន «ធ្វើសកម្មភាពឲ្យបានឆាប់រហ័ស» ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយជាមួយលោក ស្តីពីការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ការថ្លែងនៅលើគេហទំព័ររបស់លោក ត្រាំ បានកើតឡើង ខណៈការចរចាបញ្ហាការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង បានជាប់គាំង ចាប់តាំងពីជំនួបកំពូលលើកទី ២ របស់មេដឹកនាំទាំង ២ កាលពីខែកុម្ភៈ បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង។ ប្រធានាធិបតីអាមេរិកបានស្នើសុំថា ពួកគេ នឹងជួបគ្នាម្តងទៀតក្នុងពេលឆាប់ៗនេះ។ កូរ៉េខាងជើងបានស្នើសុំឲ្យអាមេរិកដកទណ្ឌកម្ម និងធានាសន្តិសុខជាថ្នូរនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែអាមេរិក បានទាមទារឲ្យមានការត្រួតពិនិត្យ និងចាត់វិធានការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ ដែលអាចផ្ទៀងផ្ទាត់ជាមុនសិន។
កាលពីព្រឹកថ្ងៃអាទិត្យ កូរ៉េខាងត្បូង និងអាមេរិក បានប្រកាសការពន្យារពេលអំពីការធ្វើសមយុទ្ធយោធារួមរបស់ពួកគេ ក្នុងពេលឆាប់ៗនេះ។ កូរ៉េខាងជើងបានព្រមានអំពី «ការគំរាមកំហែងកាន់តែខ្លាំងឡើង» ដែលអាមេរិក បានធ្វើឡើងទៅតាមការគ្រោងទុករបស់ខ្លួននោះ។
ក្រុងព្យុងយ៉ាង បានត្រួតពិនិត្យមើលសមយុទ្ធសម្ព័ន្ធមិត្តថា ជាការហាត់សមឈ្លានពានមួយមកលើកូរ៉េខាងជើង ទោះបីជាមានការធានាអះអាងពីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ដែលពួកគេធ្វើឡើងជាការហាត់សមការពារខ្លួនក្តី។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានហៅការសម្រេចចិត្តនោះថាជា «ការធ្វើសកម្មភាពមានឆន្ទៈល្អ» មួយ មានគោលបំណងលើកស្ទួយការទូត ហើយបានស្នើឲ្យក្រុងព្យុងយ៉ាង «ងាកមកតុចរចាវិញ ដោយគ្មានការបំពេញលក្ខខណ្ឌ ឬគ្មានការស្ទាក់ស្ទើរចិត្ត»។
កូរ៉េខាងជើង បានរៀបចំកាលបរិច្ឆេទនៅចុងឆ្នាំនេះ សម្រាប់អាមេរិកស្នើសុំដែលអាចទទួលយកបាន៕ Yonhap/SK