ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានយល់ស្របនិងការអំពាវនាវកាលពីថ្ងៃអាទិត្យក្នុងការធ្វើពហិការលើក្រុមហ៊ុន Harley-Davidson លើគម្រោងរបស់ក្រុមហ៊ុននេះក្នុងការនាំចេញនូវរោងចក្រផលិតម៉ូតូដែលជានិមិត្តរូបរបស់អាមេរិកមួយដែរនោះទៅក្រៅប្រទេស។
លោកត្រាំ បានសរសេរលើប្រព័ន្ធធ្វីតធឺថា៖«ម្ចាស់ម៉ូតូម៉ាកនេះច្រើនមានគម្រោងធ្វើពហិការផលិតផលក្រុមហ៊ុននេះ ប្រសិនបើរោងចក្រផលិតម៉ូតូនេះ ត្រូវនាំចេញទៅក្រៅប្រទេស។ល្អណាស់!»។
«ក្រុមហ៊ុនជាច្រើនផ្សេងទៀតកំពុងតែធ្វើដំណើរមករកពួកយើង រួមមានទាំងដៃគូរប្រកួតប្រជែងរបស់ក្រុមហ៊ុន Harley ជាច្រើនដែរ។ នេះគឺជាជម្រើសដ៏មិនសមប្រកបមួយ!»។
លោកត្រាំបានបញ្ចេញមតិផ្ទាល់ខ្លួនចាប់តាំងពីក្រុមហ៊ុនដែលមានទីតាំងនៅរដ្ឋ Wisconsin មួយនេះ និងដែលធ្លាប់ជាទីដែលលោកត្រាំពេញចិត្ត បានប្រកាសកាលពីថ្ងៃចន្ទថា វានឹងនាំរោងចក្រផលិតរបស់ខ្លួនចេញពីអាមេរិក។
ក្រុមហ៊ុននោះ ត្រូវបានរងឥទ្ធិពលនៃពន្ធរបស់សហភាពអ៊ឺរ៉ុបបន្ទាប់ពីលោកត្រាំបានដាក់ចេញ កម្រិតពន្ធដ៏ខ្ពស់មួយទៅលើផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់សហភាពអ៊ឺរ៉ុប៕ PDN