ក្រុងបាងកកៈ ក្រុមអ្នកនយោបាយនាំមុខគេ បានថ្លែងកាលពីថ្ងៃពុធថា ប្រទេស ថៃ ត្រូវតែរៀបចំរចនាសម្ព័ន្ធឲ្យបានទូលំទូលាយ ប្រសិនបើប្រទេសនេះ ចង់កាត់បន្ថយវិសមភាពសង្គម និងសេដ្ឋកិច្ចដែលកំពុងរីកធំឡើងនោះ។
មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក អាភីស៊ីត វេចាជីវ៉ា បានថ្លែងប្រាប់សិក្ខាសាលាមួយ នៅឯសាកលវិទ្យាល័យ Srinakharinwirot ថា៖ «គ្មាននរណាម្នាក់បដិសេធថា ភាពមិនស្មើគ្នា គឺជាបញ្ហារចនាសម្ព័ន្ធមួយ» ហើយភាពមិនស្មើគ្នានេះ បន្តដំណើរការនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័សនោះ។
លោក អាភីស៊ីត បានថ្លែងថា៖ «រដ្ឋាភិបាលនេះ ឈប់មើលតួលេខ GDP ទៀតហើយហើយនិង ភាពជោគជ័យរបស់ខ្លួន ក៏លែងពឹងផ្អែកទៅលើការកើនឡើង និងធ្លាក់ចុះដែរ» ដោយជំរុញឲ្យរដ្ឋាភិបាលនេះ ធ្វើវិមជ្ឈការអំណាចពីអ្នកមានចំណូលខ្ពស់ទៅអ្នកមានចំណូលទាប។
លោក អាភីស៊ីត គឺជាអ្នកនយោបាយម្នាក់នៅក្នុងចំណោមអ្នកនយោបាយជាច្រើនដែលបានចូលរួមសិក្ខាសាលានោះ ដែលបានក្លាយជាសមរភូមិប្រយុទ្ធមួយសម្រាប់ក្រុមបេក្ខជនដែលមានសក្តានុពលភាពទាំង ១០ រូបមកពីគណបក្សនយោបាយទាំង ១០ ដើម្បីបញ្ចេញគំនិតយោបល់របស់ពួកគេ ដោះស្រាយបញ្ហាការងារលំបាកៗ ក្នុងគោលបំណងបញ្ចប់វិសមភាពនោះ។
លោក អាភីស៊ីត វេចាជីវ៉ា បានថ្លែងទៀតថា អ្នកនយោបាយភាគច្រើនបានគាំទ្រ និងជំរុញឲ្យមានការកែប្រែរចនាសម្ព័ន្ធសង្គម៕ BKP/SK