ក្រុង​អាម៉ាន់ៈ ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​ផ្តល់​ជំនួយ​របស់​ខ្លួន​​ជួយ​បំពេញ​ទឹក​ប្រាក់​ចំនួន ​២១១ ​លាន​ដុល្លារ​ ដែល​បាន​រំពឹង​ទុក​ថា ​មាន​ការ​ខ្វះខាត​មូលនិធិ​សម្រាប់​ឆ្នាំ ​២០១៩​ ក្រោយ​ពី​អាមេរិក​ បាន​ដក​ខ្លួន​ឈប់​ផ្តល់​ជំនួយ​​កាល​ពី​ឆ្នាំ ​២០១៨​។​

អគ្គស្នងការ​អង្គការ​សហប្រជាជាតិ​លោក ​Pierre Krahenbuhl​ បាន​ប្រាប់​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ប្រទេស ​ហ៊្សកដានី ​ថា ​៖«​ការ​កង្វះ​ខាត​មូលនិធិ​ទាំង​ស្រុង​សម្រាប់​ឆ្នាំ ​២០១៩ នេះ​ ត្រូវ​បាន​គេ​វាយ​តម្លៃ​នៅ​ដើម​ឆ្នាំ​ថា​ ប្រហែល ​២១១ ​លាន​ដុល្លារ​»​។​

អាមេរិក​ ដែល​កាល​ពី​ពេល​កន្លង​ទៅ​ បាន​បរិច្ចាគ​ប្រាក់​ច្រើន​ជាង​គេ​បំផុត​សម្រាប់​​ទីភ្នាក់ងារ​នេះ​ ហើយ​​កាល​ពី​ឆ្នាំ ​២០១៨​ បាន​កាត់​បន្ថយ​មូលនិធិ​ចំនួន ​៣០០ ​ដុល្លារ​ ពី​ទីភ្នាក់ងារ​នោះ​ ហើយ​កាល​ពី​ខែ​ឧសភា​បាន​អំពាវនាវ​ឲ្យ​​​​រំលាយ​​អង្គការ​នេះ​ចោល​។​

ដោយ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ​១៩៤៩ ​ទីភ្នាក់ងារ​ UNRWA ​បាន​ផ្តល់​ជំនួយ​​​​​សេវា​អប់រំ ​និង​សុខភាព​ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន​ប្រហែល ​៥ ​លាន​នាក់ ​នៅ​ប្រទេស ​ហ៊្សកដានី​ ស៊ីរី​ ក្រុង​ហ្គាហ្សា ​និង​តំបន់​វែសប៊ែង​ ​ក្នុង​នោះ​មាន​ក្រុង​ហ៊្សេរុយសាឡិម​ខាង​កើត​ដែរ​​។​

ពលរដ្ឋ​​ប៉ាឡេស្ទីន​ជាង ​៧៥ ​ម៉ឺន​នាក់​ បាន​រត់​ភៀស​ខ្លួន​ ឬ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​នៅ​ក្នុង​សង្គ្រាម​ឆ្នាំ ​១៩៤៨​ ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កងកម្លាំង​អ៊ីស្រាអែល​៕ AFP/SK