ក្រុងសេអ៊ូលៈ នាយកសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង (JCS) បានថ្លែងកាលពីថ្ងៃចន្ទថា ទូកកូរ៉េខាងជើង ៣ គ្រឿង ត្រូវបានគេប្រទះឃើញនៅដែនទឹករបស់ប្រទេស កូរ៉េខាងត្បូង កាលពីចុងសប្តាហ៍មុន។
JCS បានបន្ថែមថា ទូកឈើតូចៗ ត្រូវបានគេចាប់បាននៅដែនទឹកភាគខាងជើង (NLL) ជាព្រំដែនសមុទ្រអន្តរកូរ៉េកាលពីថ្ងៃសៅរ៍ ក្រោយពីពួកគេបើកតាមបណ្តោយចរន្តទឹកសមុទ្រនៅក្រោមលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។
មន្ត្រី JCS ម្នាក់ បាននិយាយថា នៅពេលចាប់ខ្លួនពួកគេ ក្រុមអាជ្ញាធរបានត្រួតពិនិត្យទូកទាំងនោះដើម្បីជម្រះមន្ទិលសង្ស័យថាតើពាក់ព័ន្ធចារកម្មដែរឬទេ។ ក្រោយមកយោធា បានប្រើទូកធំៗរបស់ទាហានជើងបំផ្លាញទូក ដែលចាប់បានទាំងនោះ ចោលទៅតាមគោលការណ៍ដែលពួកគេកំណត់។
លោកក៏បានថ្លែងទៀតថា ទូកមួយផ្សេងទៀតដូចទូកឈើនេះដែរត្រូវបានរកឃើញនៅសមុទ្រខាងកើតកាលពីព្រឹកថ្ងៃចន្ទ៕ Yonhap/PSA