កាល​ពី​ថ្ងៃ​អាទិត្យ ទី ៧ កុម្ភៈ ធនាគារ​កណ្តាល​របស់​កោះ​តៃវ៉ាន់ បាន​និយាយ​ថា តៃវ៉ាន់​នឹង​ហាម​ធនាគារ ​Deutsche Bank មិន​ឱ្យ​ធ្វើ​ពាណិជ្ជកម្ម​ប្រាក់​ដុល្លារ​តៃវ៉ាន់។ តៃវ៉ាន់​នឹង​ផ្អាក​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ធនាគារ​នោះ​រយៈពេល ២ ឆ្នាំ។

ការ​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្តូរ​ប្រាក់​នេះ ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សង្ស័យ​ថា ធនាគារ​បរទេស​បាន​ជួយ​ក្រុមហ៊ុន​ធ្វើ​ជំនួញ​គ្រាប់​ធញ្ញជាតិ​ចូលរួម​ក្នុង​ការ​ធ្វើ​ប្តូរ​រូបិយប័ណ្ណ​ក្នុង​ករណី​ណាមួយ​ដែល​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​នៃ​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​របស់​តៃវ៉ាន់។

ក្រៅ​ពី​ការ​ដាក់ទណ្ឌកម្ម​ចំពោះ​សាខា​តៃប៉ិ​របស់​ធនាគារ ​Deutsche Bank ធនាគារ​កណ្តាល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​ការិយាល័យ ING និង​ការិយាល័យ​តៃប៉ិ​របស់​ធនាគារ ANZ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ពាណិជ្ជកម្ម​ប្រាក់​ដុល្លារ​តៃវ៉ាន់​ដែល​អាច​ចែកចាយ​បាន​ក្នុង​រយៈពេល ៩ ខែ។

ការិយាល័យ​តៃប៉ិ​របស់​ក្រុមហ៊ុន Citi នឹង​ត្រូវ​ផ្អាក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រាក់​ដុល្លារ​តៃវ៉ាន់​បន្ត​រយៈពេល ២ ខែ។ ធនាគារ​កណ្តាល​បាន​បន្ថែម​ថា ការ​ដាក់​ទណ្ឌកម្ម​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ៨ កុម្ភៈ៕