ក្រុងប៉ារីស៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង គឺលោក ជិន កាស្តេក កាលពីថ្ងៃចន្ទត្រូវបានគេរំពឹងថា នឹងបង្ហាញអំពីការរៀបចំរដ្ឋាភិបាលឡើងវិញ ដែលមានកាតព្វកិច្ចជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររបស់ខ្លួន តាំងពីសង្គ្រាមលោកលើកទី២ និងបានធ្វើការបញ្ចូលកម្លាំងចលករថ្មីចូលទៅក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង។
លោក ជិន កាស្តេក ជាមន្ត្រីជាន់ខ្ពស់ម្នាក់ និងជាអភិបាលខេត្តផងនោះ ស្ទើរតែគ្មានអ្នកស្គាល់ទាល់តែសោះ នៅក្នុងប្រទេសបារាំង នៅមុនការតែតាំងរបស់លោកកាលពីថ្ងៃសុក្រ កំពុងស្វះស្វែងរកដើម្បីផ្លាស់ប្តូរតំណែងយ៉ាងឆាប់រហ័ស ហើយមនុស្សជាច្រើនមានទំនុកចិត្តថា លោកពិតជាស័កិ្តសមសម្រាប់មុខតំណែងនេះ។
បុរសមានវ័យ ៥៥ ឆ្នាំរូបនេះ ត្រូវបានតែងតាំងដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ជំនួសតំណែងលោក អ៊ីដូអាដ ហ្វីលីប ខណៈលោកប្រធានាធិបតីបានស្វះស្វែងចាប់ផ្តើមជាថ្មីមួយ ដើម្បីបញ្ចប់ការងាររយៈពេល ២ ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក នៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ ខាងមុខនេះ។
សេដ្ឋកិច្ចរបស់ប្រទេសបារាំង បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រ ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណា ខណៈលោក ម៉ាក្រុង បានរៀបចំធ្វើការបោះឆ្នោតតំបន់កាលពីខែមុននេះ៕ AFP/SK