ក្រុងសេអ៊ូលៈ កិច្ចប្រជុំរវាងកូរ៉េខាងជើង និងខាងត្បូង ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ដោយផ្ដោតទៅលើនិមិត្តរូបដ៏ពិសេស ដូចជាការបង្ហាញនៅឯកិច្ចប្រជុំនៅប៉ាន់ម៉ាន់ជុំនៅក្នុងខែមេសា និងទៅលើអត្ថន័យនៃពាក្យសម្ដីជាគន្លឹះៗទាំងអស់។
កិច្ចប្រជុំកាលពីថ្ងៃអង្គាររវាងលោកមូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងគឺមិនមានអ្វីប្រែប្រួលនោះទេ។ កិច្ចប្រជុំនេះទៀតសោតគឺជាជំនួបលើកទី ៣ ប៉ុន្តែទស្សនកិច្ចលើកទី ១ របស់លោកមូនក្នុងនាមជាប្រធានាធិបតីទៅកាន់ក្រុងព្យុងយ៉ាង។
ខាងក្រោមនេះ គឺជាបញ្ហាទាំង ៥ ដែលយើងបានដឹងមកទល់នឹងពេលនេះ ៖
១-តួនាទីប្អូនស្រីលោកគីម ជុងអ៊ុន: ប្អូនស្រីរបស់ លោកគីម ជុងអ៊ុន ដែលត្រូវបានរូបលោកបញ្ជូនឲ្យមកចូលរួមកីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូងក្នុងនាមជាបេសកជនពិសេស បានលេចមុខឡើងជាទីប្រឹក្សាដ៏ជិតស្និទ្ធរបស់លោក ហើយ ជាធម្មតាបាននៅកៀកជាប់នឹងរូបលោកនៅក្នុងរាល់ព្រឹត្តិការណ៍សាធារណៈទាំងឡាយ ប៉ុន្តែអ្នកស្រីកំពុងតែអភិវឌ្ឍនិន្នាការ។
២. ប្រព័ន្ធសារព័ត៌មាន
រាល់ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ធំៗរបស់កូរ៉េខាងត្បូង បានផ្សាយបន្តផ្ទាល់ពីការទៅដល់របស់លោកមូន ក្នុងក្រុងព្យុងយ៉ាង យ៉ាងព្រោងព្រាត ដោយធ្វើការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នៅព្រលានយន្តហោះ និងបានប្ដូរការអត្ថាធិប្បាយនិងពិភាក្សារហូតទាល់តែរូបភាព វីដេអូ បន្ទាប់ពីចាក់ផ្សាយ។
ប៉ុន្តែបណ្ដាញសារព័ត៌មានរបស់កូរ៉េខាងជើង ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៊ឹង សូម្បីតែនៅពេលការធ្វើអត្ថាធិប្បាយក្នុងប្រទេសខ្លួនក៏ដោយ ហើយជារឿយៗចៀសវាងដោយចេតនាក្នុងការផ្សាយបន្តផ្ទាល់ ដោយសារព័ត៌មានទាំងនោះចូលចិត្តចាក់ផ្សាយតែរូបភាព វីដេអូដែលថតចម្លងទុកមុន។
៣. ជម្លោះដែនកោះ: ទង់បង្រួបបង្រួមជាតិ ត្រូវបានដាក់នៅឯព្រលានយន្តហោះហើយបានរំលេចឡើងនូវផែនទីនៃឧបទ្វីបកូរ៉េ ដែលបានបញ្ចូលទាំងដែនកោះ Dokdo ជាដែនកោះ ដែលគ្រប់គ្រងដោយទីក្រុងសេអ៊ូល ប៉ុន្តែទាមទារដោយទីក្រុងតូក្យូ។ នៅពេលដែលទង់ជាតិស្រដៀងគ្នានោះត្រូវបានប្រើប្រាស់មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្នុងកូរ៉េខាងត្បូង ដែលនៅពេលនោះប្រទេសជប៉ុន បានធ្វើការតវ៉ាភ្លាមៗ ហើយទីក្រុងសេអ៊ូលបានប្តូរមកប្រើទង់ផ្សេង ១ ទៀតដែលមិនមានចំណុចតូចៗពណ៌ខៀវ។
៤. រូបភាពសុខដុមរមនាក្នុងប្រទេសៈ នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េទាំង ២ បានថ្លែងទាមទារយកអធិបតេយ្យភាពលើឧបទ្វីបកូរ៉េទាំងមូល។
៥. រូបភាពជានុយក្នុងការទាញយកប្រជាប្រិយភាពៈ លោកគីម និង លោកមូន បានចូលទៅក្នុងរថយន្តដាច់ដោយឡែកនៅឯព្រលានយន្តហោះទីក្រុងព្យុងយ៉ាងមុនពេលធ្វើ ដំណើរចាកចេញពីព្រលានយន្តហោះនោះ៕