ក្រុងហ្សាការតាៈ ក្រុមមន្រ្តី បាននិយាយថា មនុស្សយ៉ាងតិច៥នាក់ បានស្លាប់ និង១៥នាក់ទៀត នៅបាត់ខ្លួននៅឡើយ ក្រោយពីបាតុភូតបាក់ដីមួយ បានកើតឡើងនៅតំបន់ដីជំរៀលនៃស្រែមួយ នៅកោះជ្វានៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ។
ក្រុមជនរងគ្រោះ ជាកសិករ ដែលកំពុងបង្កបង្កើនផលរបស់ពួកគេនៅក្នុងស្រុកBrebes នៅលើកោះជ្វាភាគកណ្តាល ត្រូវកប់ភក់ និងថ្មនៅម៉ោង ប្រហែល៨ព្រឹក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យទីភ្នាក់ងារជំនួយសង្រ្គោះគ្រោះមហន្តរាយលោក Sutopo Purwo Nugroho បានថ្លែងថា ដីបាក់ បានកប់លើកសិករ ដែលកំពុងដាំដុះនៅក្នុងស្រែរបស់ពួកគេ។
ឧប្បត្តិហេតុនោះ បានកើតឡើង បន្ទាប់ពីមានភ្លៀងខ្លាំងប៉ុន្មានថ្ងៃនៅក្នុងតំបន់ភ្នំ និងប្រហែល៧ម៉ោងនៅភាគខាងកើតនៃក្រុងហ្សាការតា៕ PSA