ក្រុង​វ៉ាស៊ីន​តោនៈ​ យោង​តាម​របាយ​ការណ៍​មួយចេញ​ពី​អង្គ​ការ​ National ​Nurses ​United ​ដែល​ជា​សហ​ភាព​គិលា​នុប​ដ្ឋា​យិកា​ធំ​ជាង​គេ​បំផុត ​របស់​ប្រទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​ក្រុម​គ្រូ​ពេទ្យ​ជាង ​១ ៧០០​ នាក់​ នៅ​អាមេរិក​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​កូ​វីដ​ ១៩ ​ហើយ​មនុស្ស​បាន​​ស្លាប់​ជា​ច្រើន​ទៀត​ ​ដោយ​សារ​កង្វះ​សម្ភារ​ការ​ពារ​ខ្លួន​ (PPE)​។

របាយ​ការណ៍​នោះ ​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​ថា​៖ «​កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​កញ្ញា​ «​ដោយ​បាន​ប៉ាន់​ប្រមាណ​ថា​ ក្រុម​បុគ្គលិក​សុខាភិ​បាល​ចំនួន ​១ ៧១៨​ នាក់​ នៅ​ក្នុង​នោះ​រួម​មាន​ការ​កត់​ត្រា​ក្រុម​បុគ្គលិក​គិលា​នុប​ដ្ឋា​យិ​កា ​បានស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ​១៩​ ហើយ​បាន​ជាប់​ទាក់​ទង​ទៅ​នឹង​ភាព​ស្មុគ​ស្មាញ​ ខណៈ​កំពុង​បំពេញ​ការ​ងារនៅ​ក្នុង​ការ​បង្កើត​សេវ៉ា​សុខាភិ​បាល​»​ ដោយ​បាន​បន្ថែម​ថា​ ទោះ​បី​ជា​តួលេខ​នោះ​ គឺ​ខ្ពស់​ជាង​អ្វី​ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ នៅ​តាម​កន្លែង​ផ្សេង​ទៀត​ វា​គឺ​ជា​ការ​វាយ​តម្លៃ​បែប​អភិរក្ស​មួយ​»​។​

របាយ​ការណ៍​នោះ​បាន​បញ្ជាក់​ថា ​សាក​សព​ជា​ច្រើន​អាច​នឹង​ត្រូវ​បាន​គេ​ការ​ពារ​ «​ប្រសិន​បើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ​មាន​កាន់​តែ​ខ្លាំង​ឡើង​ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ ដើម្បី​រៀប​ចំ​ផែន​ការ​ និង​ពុះ​ពារ​គ្រោះ​ថ្នាក់​នានា​ អំពី​ការ​ការ​គ្រប់​គ្រង​យន្ត​ការ​ អនុវត្ត​ឲ្យ​បាន​ទាន់​ពេល​នោះ​៕ Xinhua/SK