ក្រុង​កាប៊ុល៖ ​ក្រុង​កាប៊ុល ​និង​​ញូវដែលី​ កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​​ប៉ាគីស្ថាន​ថា ​ប្រទេស​ឥណ្ឌា ​ជា​គូ​សត្រូវ​ស្លាប់​រស់​បាន​កំពុង​ផ្តល់​មូលនិធិ​ដល់​ក្រុម ​«ភេរវកម្ម»​ និង​បណ្តុះបណ្តាល​ពួក​គេ​នៅ​ក្នុង​ទឹក​ដី​ប្រទេស​អាហ្វហ្គានីស្ថាន​។​

ការ​បដិសេធ​បាន​ធ្វើ​ឡើង ​១ ថ្ងៃ​ ក្រោយ​ពី​ក្រុង​អ៊ីស្លាម៉ាបាដ​បាន​ថ្លែង​ថា ​ខ្លួន​បាន​ប្រមូល​ភ័ស្តុតាង ​«​មិន​អាច​ប្រកែក​បាន​» ​ដែល​ខ្លួន​មាន​គម្រោង ​ដើម្បី​បង្ហាញ​ដល់​អង្គការ​សហប្រជាជាតិ​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​ឥណ្ឌា​នៅ​ក្នុង​សកម្មភាព ​«​ភេរវករ​» ​ដែល​បាន​ធ្វើ​ប៉ះពាល់​ដល់​ប្រទេស​ប៉ាគីស្ថាន​។​

មន្ត្រី​ប៉ាគីស្ថាន​បាន​ថ្លែង​ថា ​ទីភ្នាក់ងារ​ចារកម្ម​របស់​ឥណ្ឌា​ បាន​បង្កើត​ក្រុម ​១​ ដែល​ផ្តោត​ទៅ​លើ​ការ​វាយ​ប្រហារ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ត្រូវ​បាន​កំពុង​សាងសង់​ដោយ​ប្រទេស​ក្បែរ​ខាង​ និង​សម្ព័ន្ធ​មិត្ត​ចិន​របស់​ប៉ាគីស្ថាន​ ជា​ពិសេស​ នៅ​ក្នុង​ខេត្ត​ហិង្សា​បាឡូ​ឈីស្ថាន​ភាគ​ខាង​លិច​។​

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ លោក ​អ៊ីមរ៉ាន ​ខាន់​ បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​៖ «យើង​រង់ចាំ​ឱ្យ​សហគមន៍​អន្តរជាតិ​ បង្ខំ​​ឥណ្ឌា​ឱ្យ​បញ្ចប់​ភេរវកម្ម​របស់​ខ្លួន»៕​ AFP/SK