ក្រុងអ៊ីស្លាម៉ាបាដ: ខណៈ​រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន​លោក Khawaja Muhammad Asif បាន​ចាក​ចេញ​ទៅ​កាន់​ក្រុង​ម៉ូស្គូ​នៅ​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​ល្អ​ប្រសើរ​ឡើង​នោះ ក្រុម​អ្នក​ជំនាញ​ការបរទេស និង​ការពារ​ជាតិ ជឿថា​ចំណង​ទំនាក់​ទំនង​ដែល​កំពុង​រីក​ចម្រើន​រវាង​ភាគី​ទាំង ២ នោះ​គឺ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ នៅ​ពេល​អាមេរិក​ជំរុញ​ឲ្យ​មាន​ជម្រើស​យោធា​នៅ​អាហ្វហ្គានីស្ថាន។

ក្រុម​អ្នក​អត្ថាធិប្បាយ​នយោបាយ​ជឿថា សត្រូវ​សម័យ​សង្គ្រាម​ត្រជាក់​ឥឡូវ​នេះ កំពុង​ឈាន​ទៅ​រក​ការ​រៀបចំ​ចង​សម្ព័ន្ធភាព​ជាថ្មី ខណៈ​ប្រទេស​ទាំង ២ និង​អ្នក​ដើរ​តួ​សំខាន់​នៅ​ក្នុង​តំបន់ រង​ការ​ប៉ះពាល់​ផ្ទាល់​ដោយ​អស្ថិរភាព​នៅ​អាហ្វហ្គានីស្ថាន និង​ចាំបាច់​ត្រូវមាន​មធ្យោបាយ​រួមមួយ​ដើម្បី​គាំទ្រ​ឲ្យ​មាន​ដំណោះ​ស្រាយ​មួយ​ចំពោះ​ជម្លោះ​នៅ​អាហ្វហ្គានីស្ថាន។

ការកើតឡើង​នៃ​អ្វីដែល​ហៅថា​រដ្ឋ​អ៊ិស្លាម IS នៅក្នុង​តំបន់​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ក្នុង​អាហ្វហ្គានីស្ថាន ដែល​ហែកហួរ​ដោយ​សង្គ្រាម ខណៈ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នេះ​ក៏​ត្រូវ​បាន​មើល​ឃើញ​ថា ជា​កត្តា​បង្ក​អស្ថិរភាព​សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់។

អ្នកជំនាញ​ការពារជាតិ​ជាន់ខ្ពស់​ប៉ា​គី​ស្ថាន​លោក Said Nazir Mohmand បាន​បញ្ជាក់​ថា មាន​កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​កៀក​រុស្ស៊ី រួម​មាន​ការ​ទាម​ទារ​របស់​អាមេរិក​ឲ្យ​មាន​វត្តមាន​រយៈពេល​យូរ និង​ការបន្ត​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន និង​ជំហរ​ឈ្លាន​ពាន​របស់​ត្រាំ៕