ក្រុងសាន់ត្យាហ្គោ៖ ទីភ្នាក់ងារគាំពារកុមារស៊ីលី បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានទទួលពាក្យបណ្តឹងចំនួន ៣២៧ ករណី ប្រឆាំងនឹងក្រុមកងកម្លាំងសន្តិសុខនៃប្រទេស ស៊ីលី ជុំវិញការរំលោភបំពានទៅលើសិទ្ធិកុមារ និងមនុស្សពេញវ័យនៅក្នុងអំឡុងពេលមានភាពចលាចលសង្គមរយៈពេល ១ ខែកន្លងទៅ។
យោងតាមក្រុមរដ្ឋអាជ្ញាបានឲ្យដឹងថា រលកនៃការតវ៉ាសង្គមចាប់តាំងពីថ្ងៃទី ១៨ ខែតុលា បានបណ្តាលឲ្យមនុស្ស ២២ នាក់ស្លាប់ និងជាង ២ ០០០ នាក់ផ្សេងទៀតរងរបួស ហើយប្រហែល ២០០ នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ។
លោកស្រី Patricia Munoz ដែលដឹកនាំទីភ្នាក់ងារមួយត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល ដើម្បីការពារសិទ្ធិកុមារបានថ្លែងថា ការិយាល័យរបស់លោកស្រី «បានទទួលពាក្យបណ្តឹងចំនួន ៣២៧ ករណី ជុំវិញការរំលោភបំពានទៅលើសិទ្ធិកុមារ និងមនុស្សពេញវ័យជាមូលដ្ឋាន ដោយសារតែវិបត្តិនៅក្នុងប្រទេសមួយនេះ»។
លោកស្រី Patricia Munoz បានរិះគន់ប៉ូលិសហើយបានថ្លែងថា មានការរំលោភសិទ្ធិកុមារជាច្រើនករណី «បានធ្វើឲ្យរងរបួសនៅក្នុងបរិបទជីវិតជារៀងរាល់ថ្ងៃដូចជានៅពេលកំពុងធ្វើដំណើរទៅទិញនំបុ័ងជាមួយម្តាយរបស់ពួកគេជាដើម»។
លោកស្រី Patricia Munoz បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យើងបាននិងកំពុងធ្វើការពិភាក្សាគ្នាអំពីការគាំពារសិទ្ធិកុមារ ដែលមិនត្រូវបានចូលរួមនៅក្នុងការធ្វើបាតុកម្មនានា ដែលបានធ្វើឲ្យប៉ូលិសប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរទៅលើពួកគេ»។
លោកស្រី Patricia Munoz បានបង្ហាញថា លោកស្រីនឹងចាត់វិធានការទៅតាមផ្លូវច្បាប់នៅក្នុងករណីជាច្រើន ដែលខ្លួនមិនបានធ្វើឡើងឲ្យរួចរាល់របស់ទីភ្នាក់ងារផ្សេងទៀត។
វិទ្យាស្ថានជាតិសិទ្ធិមនុស្ស ជាស្ថាប័នអង្គការសាធារណៈមួយផ្សេងទៀត បានដាក់ពាក្យបណ្តឹងចំនួន ៣៨៤ ផ្សេងទៀត អំពីការរំលោភបំពានក្រុមសិទ្ធិមនុស្ស ដែលបានបំពានដោយក្រុមកងកម្លាំងសន្តិសុខនៃប្រទេស ស៊ីលី ទៅលើក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
នៅចំពេលមានការឈឺចាប់របួសត្រង់ភ្នែករបស់ក្រុមបាតុករជាង ២០០ នាក់ ប៉ូលិសស៊ីលីកាលពីថ្ងៃអង្គារបានធ្វើការប្រកាសពីការពន្យារពេលប្រើប្រាស់កាំភ្លើងបាញ់សត្វ ប្រឆាំងទៅលើក្រុមអ្នកតវ៉ានៅទូទាំងប្រទេស ស៊ីលី៕ AFP/SK