កាល​ពី​ថ្ងៃ​អង្គារ ​កង​កម្លាំង​ឥណ្ឌា​បាន​សម្លាប់​យុវជន​ជនជាតិ​ Kashmiri​ ចំនួន ៣ នាក់​ ដោយ​អះអាង​ថា​ ពួក​គេ​ជា​អ្នក​គាំទ្រ​ក្រុម​ប្រដាប់​អាវុធ និង​ទំនង​​ជា​គ្រោង​នឹង​​វាយ​ប្រហារ​ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​និយាយ​ថា ​ពួក​គេ​គ្មាន​ទោសពៃរ៍​ ហើយ​ត្រូវ​បាន​គេ​សម្លាប់​ដោយ​យក​លេស​ថា ​​ជា​ករណី​បាញ់​ប្រហារ​ទៅ​វិញ។

ប្រទេស​ប៉ាគីស្ថាន ​បាន​ថ្កោល​ទោស​​យ៉ាង​ខ្លាំង​ចំពោះ​ករណី​នេះ ​ហើយ​បាន​ហៅ​ករណី​នេះ​ថា «ការ​​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ» និង​ទាមទារ​ឱ្យ​ឥណ្ឌា​ប្រគល់​សាកសព​របស់​ជន​រងគ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ ​ដើម្បី​បញ្ចុះសព​សមរម្យ​តាម​ប្រពៃណី៕