ក្រុង​មិចកាៈ​​ ប្រជា​ពល​រដ្ឋ​ម៉ូស្លីម​ជាង ​២​ លាន​នាក់ ​​ជុំ​វិញ​ពិភព​លោក​ ​បាន​ចាប់​ផ្តើម​ពិធី​​ជួប​ជុំ​ធម្មយាត្រា​ហាជី ​ប្រចាំ​ឆ្នាំ​ កាល​ពី​ថ្ងៃ​អាទិត្យ ​​នៅអា​រ៉ាប៊ី សាអ៊ូឌីត​​ដែល​ជា​ពិធី​​ជួប​ជុំ​មួយ​ក្នុង​ចំណោម​ពិធី​ជួប​ជុំ​ប្រចាំ​ឆ្នាំ​​ធំ​បំផុត​​របស់​ពិភព​លោក​​នៅ​ក្នុង​ប្រទេស​មួយ​​​ ដែល​កំពុង​ធ្វើ​ការ​ផ្លាស់​ប្តូរ ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ព្រះ​រាជា​​ណា​ចក្រ​អភិរក្ស​ជ្រុល​និយម​នេះ​ ​ដែល​សាសនា​នៅ​តែ​ជា​កម្លាំង​នាំ​​ផ្លូវ​​ ​ខណៈកំពុង​មាន​កំណែ​ទម្រង់​​សង្គម ​និង​សេដ្ឋ​កិច្ច​យ៉ាង​ខ្លាំង​ ​បានប្រមូល​ធន​ធាន​ជា​ច្រើន​​សម្រាប់​ការ​ធ្វើ​ដំណើរ​​រយៈ​ពេល​៦​ថ្ងៃ ដែល​ជា​សរសរ​ស្តម្ភ​​មួយ​ក្នុង​ចំណោម​សរសរ​ស្តម្ភ​​ទាំង​ប្រាំ​របស់​​អ៊ីស្លាម​​។ ​

បុរស​ជន​ជាតិ​បារាំង​ម្នាក់​ឈ្មោះ​​ Soliman Ben Mohri បាន​ថ្លែង​ថា​៖ «​​វា​ជា​ក្តី​សុបិន​​របស់​រាល់​ជន​ជាតិ​មូ​ស្លីម​គ្រប់​រូប​ក្នុង​ការ​មក​ទី​នេះ​មកក្រុងមិច​កា​​ »។

បុរស​អាយុ​៥៣​ឆ្នាំ​​នេះ​បាន​ប្រាប់​ AFP ថា​៖ «​វា​គឺ​ជា​​ការ​ធ្វើ​ដំណើរ​ដ៏​សំខាន់​បំផុត​។ ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​គឺ​​ការ​ត្រឡប់​ទៅ​រក​ជីវិត​ធម្មតា​របស់​ខ្ញុំ​។ ​សម្រាប់​ពេល​ឥឡូវ​នេះ​ ខ្ញុំ​កំពុង​ស្ថិត​នៅ​ក្នុង​សុបិន​មួយ​​»។ ​

​រាល់​ជន​ជាតិ​ម៉ូស្លីម​គ្រប់​រូប ​ត្រូវ​បាន​តម្រូវ​ឲ្យ​​​ធ្វើ​ដំណើរទៅ​ចូលរួមពីធិបុណ្យ​ហាជីនេះ​​ ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​​ជីវិត​៕ PS ​