ប្រជាជន​ហុងកុង​ជិត​ ១១ ០០០​ នាក់​បាន​ផ្លាស់​ទៅ​កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ​ ២០២០ ដែលជា​ចំនួន​កើនឡើង​ស្ទើរតែ​ទ្វេដង​នៃ​ចំនួន​ប្រជាជន​ដែល​បាន​ផ្លាស់​ទី​កាលពី​ឆ្នាំមុន​ជាពិសេស ក្រោយពី​រដ្ឋាភិបាល​ចិន​ប្រកាស​ដាក់ចេញ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ខ្លួន​មក​។

ក្រោយ​ចេញ​ច្បាប់​សន្តិសុខ​ថ្មី​នេះ​ចំនួន​ប្រជាជន​ហុងកុង​ដែល​ស្វែងរក​ស្នាក់នៅ​រយៈពេល​ខ្លី​បាន​កើនឡើង​ដល់​ចំនួន​ ១០ ៨១៣ ​នាក់ ខណៈ​ក្នុង​ឆ្នាំ​ ២០១៩ មាន​ត្រឹម ៥ ៨៥៨ ​នាក់​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​អន្តោប្រវេសន៍​ជាតិ​តៃវ៉ាន់​៕