កាល​ពី​ថ្ងៃ​អាទិត្យ ទី ២១ កុម្ភៈ ប្រទេស​ឥណ្ឌា និង​ចិន ​បាន​ដក​ទ័ព​របស់​ពួកគេ​ពី​តំបន់​បឹង​ដែល​មាន​ជម្លោះ​នៅ​តាម​ព្រំដែន ​Himalayan បន្ទាប់​ពី​ភាព​តានតឹង​បាន​កើត​ឡើង​ជាច្រើន​ខែ។

យោង​សេចក្តី​ថ្លែងការណ៍​រួម មេ​បញ្ជាការ​ពី​ភាគី​ទាំង​សង​ខាង​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​​ថ្ងៃទី ១៩ កុម្ភៈ និង​មាន​ការ​ផ្លាស់​ប្តូរ​យោបល់​គ្នា​ទាក់ទង​នឹង​ស្ថានភាព​នេះ។ សេចក្តី​ថ្លែងការណ៍​រួម​បាន​បន្ត​សរសេរ​ថា ភាគី​ទាំង ២ នឹង​បន្ត​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទាហាន​មក​ពី​ភាគី​ទាំង​សង​ខាង​បាន​ប្រឈម​មុខ​ដាក់​គ្នា​តាំង​ពី​ដើម​ឆ្នាំ​មុន​នៅ​ចំណុច​ត្រួត​ពិនិត្យ​ Line of Actual Control ដែល​ជា​ព្រំប្រទល់​ដែន។ ការ​ដាក់​ពង្រាយ​កង​ទ័ព​នៅ​ក្នុង​តំបន់​ Ladakh​របស់​ឥណ្ឌា និង​តំបន់​ Aksai Chin ដែល​គ្រប់គ្រង​ដោយ​ចិន​ហើយ​នៅ​ជាប់​ព្រំដែន​គ្នា បាន​បង្កើន​ភាព​តានតឹង​ទៅ​លើ​ភាគី​ទាំង ២៕