កាលពីថ្ងៃអាទិត្យ ទី ១០ មករា ប្រទេសចិន បានចេញច្បាប់ថ្មីដើម្បីប្រឆាំងនឹងបរទេសក្នុងការដាក់ទណ្ឌកម្មមកលើប្រទេសខ្លួន។ ប្រទេសចិន បានបង្កើតច្បាប់ថ្មីមួយដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មណាមួយពីបរទេសដែលប៉ះពាល់ដល់បុគ្គល។
ប្រទេសចិន កំពុងបង្កើតវិធានការណ៍តបទៅវិញនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាមួយនឹងវិធានថ្មីដែលការពារក្រុមហ៊ុនរបស់ខ្លួនពីច្បាប់បរទេសដែលមិនសមហេតុផល។
លោក Bert Hofman នាយកវិទ្យាស្ថានអាស៊ីបូព៌ានៅសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា៖ «អ្នកដែលត្រូវបានប៉ះពាល់ដោយសារការអនុវត្តច្បាប់បរទេសដាក់នីតិវិធីតាមផ្លូវច្បាប់ទៅតុលាការនិងទាមទារសំណងចំពោះការខូចខាតដែលអាចកើតមាន»។ រដ្ឋាភិបាលក៏អាចចាត់វិធានការតបតផ្សេងទៀតដែរ។
ច្បាប់នេះ គឺបានបង្កើតឡើងបន្ទាប់ពីមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន។ អាមេរិកបានលើកឡើងថា ការដាក់ទណ្ឌកម្មនេះគឺដោយសារក្រុមហ៊ុនចិនទាំងនោះគឺ មានការធ្វើពាណិជ្ជកម្មជាមួយកងយោធា៕