កាល​ពី​ថ្ងៃ​ចន្ទ​ ទី ​១១ អាជ្ញាធរ​ចិន​បាន​រាយការណ៍​ការ​កើន​ឡើង​ករណី​ឆ្លង​កូវីដ ១៩ ​ប្រ​ចាំ​ថ្ងៃ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល ​៥ ​ខែ​ចុង​ក្រោយ​ ខណៈ​ពេល​ដែល​ការ​ឆ្លង​ថ្មី​នៅ​ក្នុង​ខេត្ត​ Hebei ស្ថិត​នៅ​ជុំវិញ​ទីក្រុង​​ប៉េកាំង​បាន​បន្ត​កើន​ឡើង​។

គណៈកម្មាធិការ​សុខភាព​ជាតិ (NHC) បាន​និយាយ​នៅ​​​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា Hebei មាន​ករណី ៨២ ក្នុង​ ចំណោម​ ៨៥ ករណី ​ឆ្លង​ក្នុង​សហគមន៍​ថ្មី ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី ១០ ខែ​មករា៕