កាល​ពី​ថ្ងៃ​ចន្ទ ​ទី ១៧​ ឧសភា​ ក្រសួង​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី ​បាន​និយាយ​ថា ​ខ្លួន​អាច​នឹង​ជំរុញ​ឱ្យ​មាន​ការ​បិទ​ខ្ទប់​រដ្ឋ​ដែល​មាន​ផលិតកម្ម​ឧស្សាហកម្ម​ច្រើន ប្រសិន​បើ​ការ​រីក​រាលដាល​ករណី​កូវីដ ១៩ ​មិន​អាច​ទប់ស្កាត់​បាន។

រដ្ឋាភិបាល​បាន​ហាម​ឃាត់​សកម្មភាព​សង្គម ​និង​ការ​ធ្វើ​ដំណើរ​រវាង​ស្រុក​ និង​រដ្ឋកាល​ពី ២ សប្តាហ៍​មុន​ដែល​ជា​ផ្នែក ១ ​នៃ​បទ​បញ្ជាការ​ធ្វើ​ដំណើរ​ (Movement Control Order)។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​ លោក Adham Baba បាន​និយាយ​ថា ​សកម្មភាព​អាជីវកម្ម​នៅ​តែ​អាច​ដំណើរការ​​បាន ​ប៉ុន្តែ​រដ្ឋាភិបាល​ប្រហែល​ជា​បិទ​ខ្ទប់​រដ្ឋ ​Selangor ​ប្រសិន​បើ​ស្ថានការណ៍​នៅ​តែ​មិន​មាន​ភាព​ប្រសើរ​ឡើង​។

លោក Adham​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «ប្រសិន​បើ​បទបញ្ជាការ​ធ្វើ​ដំណើរ​មិន​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​ទេ ​នោះ​យើង​នឹង​អាច​សម្រេច​ការ​បិទ​ខ្ទប់​ដោយ​ប្រើ​បទ​បញ្ជាការ​ធ្វើ​ដំណើរ​ទាំង​ស្រុង»៕