កាល​ពី​ថ្ងៃ​ពុធ ​ទី ២៤ កុម្ភៈ ​ប្រទេស​វ៉េណេស៊ុយអេឡា បាន​បណ្តេញ​ប្រធាន​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ទីក្រុង​ការ៉ាកាស (Caracas)។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វ៉េណេស៊ុយអេឡា​ទុក​ពេល ៧២ ម៉ោង​ឱ្យ​លោក​ក្នុង​ការ​ត្រឡប់​ទៅ​ប្រទេស​វិញ។

ការ​បណ្តេញ​ប្រធាន​គណៈប្រតិភូ​សហភាព​លោកស្រី ​Isabel Brilhante Pedrosa គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​វ៉េណេស៊ុយអេឡា​ចំនួន ១៩ រូប ​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស ​និង​ធ្វើ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ។

សហភាព​អឺរ៉ុប​បាន​ទាមទារ​ឱ្យ​ប្រទេស​វ៉េណេស៊ុយអេឡា ​ពិចារណា​ឡើង​វិញ​នូវ​សេចក្តី​សម្រេច​នេះ៕