កាលពីថ្ងៃចន្ទ ទី ២២ កុម្ភៈ ប្រទេសអង់គ្លេស អំពាវនាវឱ្យអង្គការសហប្រជាជាតិបើកការស៊ើបអង្កេតទៅលើតំបន់ស៊ីនជាំង ប្រទេសចិន។ ការអំពាវនាវនេះគឺ ដើម្បីស៊ើបអង្កេតរបាយការណ៍នៃការរំលោភបំពាននានានៅក្នុងប្រទេសចិន ដែលអាចកើតមានឡើង។
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយលើកឡើងពីរបាយការណ៍នៃការរំលោភបំពាននៅតំបន់ស៊ីនជាំង ប្រទេសចិន។ ការរំលោភបំពាននោះរួមមានការធ្វើទារុណកម្ម កេងកម្លាំងពលកម្ម និងការបង្ខំឱ្យស្ត្រីពពោះ។
ប្រទេសចិន ត្រូវបានគេថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្កើតមណ្ឌលនៅស៊ីនជាំងនៅទីក្រុងប៉េកាំង។ មណ្ឌលនោះត្រូវបានស្គាល់ថា ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំបាត់ចោលភាពជ្រុលនិយម និងផ្តល់ជំនាញថ្មីៗទៅប្រជាជន។
អ្នករិះគន់ប្រទេសចិន បានហៅមណ្ឌលនោះថាជាជំរុំប្រមូលផ្តុំ។ អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់ជនជាតិអ៊ុយហ្គ័រ និងមូស្លីមយ៉ាងតិចចំនួន ១ លាននាក់ ត្រូវបានឃុំខ្លួននៅតំបន់ស៊ីនជាំង៕